ថៃ៖ កាលពី ថ្ងៃទី28 ខែមករា ឆ្នាំ2016  ក្រុមហ៊ុន Huawei សម្ពោធកំពូលស្មាតហ្វូន ស៊េរីថ្មីបំផុតពីរម៉ូដែលគឺ Huawei Mate 8 និង Huawei GR5 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីសម្ពោធនេះ ប្រារព្ធឡើងនៅទីក្រុងបាងកក ដោយមានការចូលរូមពីភ្ញៀវកិត្តិយស ប្រមាណ 500 នាក់ មកពី 11 ប្រទេស និងឯកអគ្គរាជទូតសុឆន្ទៈ របស់ស្មាតហ្វូន Huawei ដូចជា តារាភាពយន្តដ៏ល្បី ប្រចាំប្រទេសមីយ៉ាន់ម៉ា កញ្ញា  Wutt Hmone Shwe Yi តារាភាពយន្តស្រស់សង្ហាប្រចាំប្រទេសថៃ លោក Teeradetch Metawarayut ហៅ “អាឡិច”  កំពូល តារាតភាពយន្ត លោក Ananda Everingham និងពីប្រទេសកម្ពុជារួមមាន ពិធីករល្បឺឈ្មោះ បោះសំលេង ក្មេង ស្អាត ខៀវ សានសានា  កំពូលតារាបង្ហាញម៉ូត Cambodia Next Top Model កញ្ញា ចាន់ គង្ការ ដើម្បីទទួលបទពិសោធន៍ផ្នែកបច្ចេកវិទ្យា ដ៏អស្ចារ្យចុងក្រោយ បំផុតរបស់ Huawei។



Huawei រីកចម្រើនខ្លាំងក្នុងទីផ្សារពិភពលោក និងក្លាយខ្លួនជាស្មាតហ្វូនលំដាប់ថ្នាក់លេខ 3 ពិភពលោក លោក Thomas Liu (ថូមាស លីវ) នាយកប្រតិបត្តិជាន់ខ្ពស់ ផ្នែកអាជីវកម្មស្មាតហ្វូន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា៖ “Huawei ​បានបំបែកឯតទគ្គកម្ម ក្នុងឆ្នាំ 2015 នេះ ជាមួយនឹងការកើន ឡើងប្រាក់ចំណូល 70% ធៀបនឹងឆ្នាំមុន ដែលធ្វើឲ្យទីផ្សារ តំបន់អាស៊ីអាគ្នេយ៍ មានសក្ដានុពលយ៉ាង ខ្លាំងក្នុងការរីកចម្រើន។ ប្រាក់ ចំណេញសរុប របស់យើងទទួលបានជាង 20 ពាន់លានដុល្លារក្នុងឆ្នាំ 2015 ស្របពេល ដែលយើងបាននាំចេញស្មាតហ្វូនប្រមាណ 108 លានដើម ទូទាំងសកលលោក។ បច្ចុប្បន្ន Huawei គឺស្មាតហ្វូនលំដាប់លេខ 3 ក្នុងពិភពលោក។”

ជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងពិភពលោក ក្រុមហ៊ុន Huawei កំពុងបន្ត ការផ្ដល់ជូន នូវផលិតផល ប្រកបដោយគុណភាពខ្ពស់ និងជម្រើសល្អ បំផុតសម្រាប់ទីផ្សារ នីមួយៗ។ ដើម្បីបំពេញតម្រូវការអតិថិជន Huawei Mate 8 ស្មាតហ្វូនទំនើបស៊េរីថ្មី ដំណើរ ការបានលឿន និងមានថាមពលថ្មកាន់បានយូរ ផ្ដល់នូវ “សមត្ថភាពកំពូល” ដល់អ្នកប្រើ ប្រាស់សម័យថ្មី។ កំពូលស្មាតហ្វូនមួយម៉ូដែលទៀតគឺ Huawei GR5 ដែលស្មាតហ្វូន G ស៊េរី ភ្ជាប់មកនូវជាមួយបច្ចេកវិទ្យាស្គេនក្រយ៉ៅដៃ កាមេរ៉ាដែល មានសមត្ថភាពខ្ពស់ និង អេក្រង់ដែលមានការរចនាពិសេស សម្រាប់យុវវ័យសម័យថ្មី។

Huawei Mate 8: ស្មាតហ្វូនសម័យទំនើប សមត្ថភាពកំពូល

Huawei Mate 8 បំពាក់បច្ចេកវិទ្យាទំនើបៗចុងក្រោយ ទំហំកាមេរ៉ាមុខ 16MP ទំហំកាមេរ៉ា ក្រោយ 8MP បន្ថែមនូវបច្ចេកវិទ្យា Focus បានលឿន (Fast and All-focus) ថតច្បាស់ក្នុងទី ងងឹត (Low light situation) ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ កំរិតអាជីពថតបានលឿន មុខងារ ថតវីដេអូយឺតៗ និងបំពាក់នូវមុខងារ ជាកាមេរ៉ាអាជីព (Professional functions) ដូចជា ការ ជ្រើសរើស ISO, S, EV, AF, WB... ស្មើនឹងលោកអ្នកមាន កាមេរ៉ាអាជីពនៅជាប់ខ្លួន។

Huawei Mate 8 ជាស្មាតហ្វូនដំបូងគេបំផុតដែលបំពាក់ដោយអង្គប្រតិបត្តិការ Kirin 950 ជាមួយ CPU ដែលអានបង្កើន ថាមពលរហូតដល់ 100% និង GPU ដំណើរការបានរហូត ដល់ 125% ព្រមទាំងមាន ថាមពលខ្លាំងជាង Kirin 925 រហូតដល់ 70%។ ការរចនារបស់ Mate 8 ផ្ដល់នូវតុល្យភាពថាមពល ប្រកបដោយប្រសិទ្ធភាពជាមួយនឹងដំណើរដោយ Processors 4 x A72 2.3 GHz និង 4 x A53 1.8 GHz។

Huawei Mate 8 បំពាក់ដោយថ្មដែលមានថាមពលខ្ពស់ទំហំ 4000 mAh នាំមុខគេខាង សំចៃថ្ម ដោយប្រើធម្មតាបានរយៈពេល 2 ថ្ងៃពេញ។ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មបាន រហ័ស Mate 8 មានលទ្ធភាពបញ្ចូលថាមពលថ្មដែលប្រើបាន 1 ថ្ងៃពេញ ប្រើពេលវេលា ត្រឹមតែ 30 នាទី ។ ជាក់ស្ដែង សម្រាប់អ្នកប្រើប្រាស់ធម្មតា អាចប្រើដោយមិនបាច់សាកថ្ម បានរយៈពេល 2.36 ថ្ងៃ ចំណែកអ្នក ដែលប្រើច្រើនអាចប្រើដោយ មិនចាំបាច់សាកថ្មក្នុង រយៈពេល 1.65 ថ្ងៃ។ Huawei Mate 8 ក៏​បំពាក់ផងដែរនូវមេកានិច 6 ស្រទាប់ដែលការពារ ការឡើងកម្ដៅបានល្អ ងាយស្រួលបំផុតក្នុងការចាប់កាន់ និងស៊ីថ្មតិច។

ការរចនាល្អឥតខ្ចោះជាមួយរូបរាងយ៉ាងប្រណីត

Huawei Mate 8 ត្រូវបានរចនាឡើងជាមួយរូបរាងយ៉ាងល្អឥតខ្ចោះ បំពាក់ដោយអេក្រង់ ទំហំ 6 អ៊ីញ។ ជាមួយនឹងទំហំប្រើបាន សរុប 83% ធៀបនឹងតួខ្លួនទាំងមូល Mate 8 មានសភាពរលោង និងហាប់ណែនល្អ និងមិនប៉ះពាល់ដល់ទំហំផ្ទៃអេក្រង់។ កញ្ចក់កែវថ្លា ដូចពេជ្ររាងកោង 2.5D និងអាលុយមីញ៉ូមប្រើសម្រាប់ផលិតយន្តហោះ រួមបញ្ចូលគ្នាយ៉ាង ស្វាហាប់ បង្កើតបាន ជាស្មាតហ្វូន ដែលមានរាង ស្តើង ស្អាត គួរឲ្យចង់ប្រើជាទីបំផុត។

ទទួលបានបទពិសោធន៍នៃការប្រើប្រាស់មុខងារស្មាតហ្វូនកម្រិតកំពូលគ្រប់ពេលវេលា

Huawei Mate 8 បំពាក់ដោយបច្ចេកវិទ្យាស្គេនក្រយ៉ៅដៃជំនាន់ថ្មី ជាមួយនឹងបច្ចេកវិទ្យា ការពារបាន ប្រសើរជាងមុន។  បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃជំនាន់ថ្មី គ្រាន់តែចំណាយពេល ប្រមាណកន្លះវីនាទី រឺតែមួយប៉ប្រិចភ្នែក ដើម្បីដោះសោរ ទទួលទូរសព្ទ័ បិទសំលេងនាឡិ ការរោទិ និងថតរូបបែបសែលហ្វី ។

Huawei Mate 8 ធ្វើឲ្យអ្នកប្រើប្រាស់រាប់ពាន់នាក់ទទួលបានបទពិសោធន៍នៃការបង្កើន ល្បឿន និងការ កែលម្អបានប្រសើរជាងមុន រួមទាំង​សេវា Defragmentation ដោយស្វ័យ ប្រវត្តិដែលភ្ជាប់ ជាមួយស្រាប់ ដើម្បីជួយឲ្យប្រព័ន្ធដំណើរការ ដំណើរការទៅបានក្នុងកម្រិត អតិប្បរមា ដែលដំណើរការនៅលើ Huawei’s EMUI 4.0 និងប្រើប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0 ។

Huawei Mate 8  អាចប្រើបានជាមួយនឹងបណ្ដាញទូរស័ព្ទទូទាំងសកលលោក និងស្គាល់ Bands ច្រើនជាងស្មាតហ្វូនស៊ីម ពីរណាៗទាំងអស់ រួមទាំង 4 ប្រភេទ 2G bands, 9 ប្រភេទ 3G bands និង 18 ប្រភេទ 4G bands នៅក្នុងប្រទេស និងតំបន់ចំនួន 217​ និងការកំណត់ របស់ ប្រតិបត្តិករចំនួន 1,334។ ដូច្នេះវាគឺជាស្មាតហ្វូនដ៏ស័ក្ដិសមបំផុតសម្រាប់អ្នកជំនួញ ដែលចាំបាច់ត្រូវធ្វើដំណើរ ជុំវិញ​ពិភពលោក។

Huawei Mate 8 និង Huawei GR5 និងចេញលក់ក្នុងទីផ្សារចំនួន 10 ប្រទេស៖ ថៃ វៀតណាម មីយ៉ាន់ម៉ា ហុងកុង តៃវ៉ាន់ ឡាវ កម្ពុជា ស្រីល្លង្កា នេប៉ាល់ និងបង់ក្លាដែស។ ក្រោយ ពីកម្មវិធីសម្ពោធនៅទីក្រុងបាងកកនេះ Huawei  Mate 8 នឹងមានលក់នៅក្នុងទីផ្សារ ប្រទេស កម្ពុជាក្នុងតម្លៃប្រមាណ 590 ដុល្លារ និងមានពីរពណ៌ គឺមាស និង មាសកាហ្វេ ។

គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីដ៍ធំគគ្រឹកគគ្រេង ប្រចាំតំបន់អាស៊ីអគ្នេយ៍នេះដែរក៍មានការ ចូលរួម ពីសំណាក់អ្នកសារព័ត៌មានល្បីៗ ដេប៉ូចែកចាយ និងម្ចាស់ទូរសព្ទ័ធំៗ ពីប្រទេស កម្ពុជាផងដែរ ។ តំណាងសារព័ត៌មាន រួមមានទូរទស្សន៍CTN ហង្សមាស PNN កាសែតភ្នំពេញប៉ុស្តិ៍ កាសែតកោះសន្តិភាព កាសែតភាសាចិន The Commercial New  ផ្នែកគេហទំព័រ Sabay និង Feshnews ។ ផ្នែកដៃគូរអាជីវកម្មរួមមាន ដេប៉ូចែកចាយ ស៉ាយ៉ាម និង យ៉ាកូ រួមទាំងហាងលក់ទូរសព្ទ័ធំៗ ដូចជា ហាង ឌឹវ័ន្តម៉ូប៉ាល គួងអ៊ី សៀងលីន អាន់ឆែ  ស្តារហ្វូន  ម៉ូប៊ីវើល  សុខាមាល័យ (តាកែវ) សុវណ្ណ 3 (បាត់ដំបង) និង តាយឈៀង (កំពង់ស្ពឺ) រួមជាមួយគ្នានេះអ្នកចូលរួមពីប្រទេសកម្ពុជា ក៍មានសំណាង ទទួលបាននូវថេបប្លេត Huawei T1 (7”) ម្នាក់មួយ។ ជាងនេះទៀត ម្ចាស់ហាងលក់ ទូរសព្ទ័ធំៗ ក៍បាន ពិនិត្យមើល ហាងទំនើបហួវៃធំៗ នៅទីក្រុងបាងកក ចំណែកឯអ្នកសារ ព័ត៌មានក៍បានរៀបចំអោយមាន ការជប់លៀងអាហារពេលយប់ពិសេសលើកាប៉ាល់ ចៅប្រាយ៉ា ដោយមានការរាំ ច្រៀង ទស្សនា ទិដ្ឋភាព ទន្លេនាពេលរាត្រី និងកំសាន្តនៅ វាំងចាស់ និងវត្ត Wat Phra Koweo នៅក្រុងបាងកក ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://www.facebook.com/HuaweiDeviceCambodia




អំពីអាជីវកម្មស្មាតហ្វូន Huawei (Huawei Consumer Business Group)

សេវាកម្មរបស់ក្រុមហ៊ុន Huawei ត្រូវ​បាន​ចែក​ចាយទៅដល់ជាង 170 ប្រទេស បម្រើ​ឲ្យ​អតិថិជន​ ច្រើន​ជាង​មួយ​ភាគ​បី​ នៃ​ចំនួន​ប្រជាជន​សរុប នៅលើពិភពលោក។ ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខបី ក្នុង​នាម​ជាក្រុមហ៊ុននាំចេញប្រភេទ ទូរស័ព្ទស្មាត​ហ្វូន​ធំជាងគេ ទូទាំងពិភពលោកនៅឆ្នាំ 2015។ ក្រុមហ៊ុន Huawei បានបង្កើតឡើងផងដែរ នូវមជ្ឈមណ្ឌលស្រាវជ្រាវ និង​អភិវឌ្ឍ​ (R & D) ជាង 16 កន្លែងនៅជុំវិញពិភពលោក ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី ឥណ្ឌា និងចិន។ ក្រុមហ៊ុនមួយក្នុង ចំណោមក្រុមហ៊ុន អាជីវកម្មបីរបស់ Huawei គឺ អាជីវកម្ម​សម្រាប់​អតិថិជន​ ទទួលចែកចាយនូវផលិតផលនានា រួមមាន ទូរស័ព្ទ​ដៃ ឧបករណ៍អ៊ីនធើណេត តាមទូរស័ព្ទ (MBB) ឧបករណ៍អ៊ីនធើណេតតាមផ្ទះ  និង​សេវាកម្ម Cloud ។ ជាមួយនឹងបទពិសោធន៍អាជីវកម្មដ៏លើសលប់ ផ្នែកបច្ចេកវិទ្យា​ព័ត៌មាន និងទូរគមនាគមន៍ (ICT) អស់រយៈពេលជាង២០ឆ្នាំ ជា​បណ្តាញ​សកល​ដ៏​ទូលំ​ទូលាយ ប្រតិបត្ដិការអាជីវកម្ម លំដាប់ពិភពលោក ព្រមទាំងជាដៃគូដ៏ មានបទពិសោធន៍ ក្នុង​វិស័យទូរគមនាគមន៍ ក្រុមហ៊ុន Huawei បាន​បង្កើត​បណ្តាញ​ប្រតិបត្តិការ​ សកល​មួយ រួមជាមួយដៃគូការងារ ដែលពោរពេញដោយ សមត្ថភាព។ ក្រុមហ៊ុន Huawei បាន​ប្តេជ្ញា​ពាំនាំយកបច្ចេកវិទ្យា​ចុងក្រោយ បំផុតជូនដល់អតិថិជន ផ្តល់​ជូន​ពិភពលោក​នូវ​លទ្ធភាព​នានា និងការបង្កើតបទពិសោធន៍ ដ៏អស្ចារ្យសម្រាប់​អ្នក​ប្រើ​ប្រាស់​ គ្រប់​ទី​កន្លែង៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ http://consumer.huawei.com/en/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]