ចោរថ្លើមធំ ហ៊ានជិះម៉ូតូ ចូលទៅប្លន់ យកទ្រព្យសម្បត្តិ ពីជនរងគ្រោះ ដល់ក្នុងបន្ទប់ នៃផ្ទះ សំណាក់វិមានសួគ៌ ដែលមានទីតាំង នៅតាមបណ្តាយផ្លូវ ជាតិលេខ ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ទល់មុខសណ្ឋាគារ វ៉ាស៊ីនតោន កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង៩ ដែលជនរងគ្រោះ បានបាត់ទ្រព្យសម្បត្តិជិត១ម៉ឺនដុល្លារ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ខណៈជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ បានជួលបន្ទប់ផ្ទះសំណាក់ខាងលើសម្រាក ស្រាប់តែដល់ម៉ោង កើតហេតុ មានជនល្មើសមួយក្រុម មាន គ្នាចាប់ពីរនាក់ឡើងទៅ បានចូលទៅប្លន់ដល់ក្នុងបន្ទប់ ដោយយកអស់ចិញ្ចៀនពេជ្រមួយវង់ និងលុយ សរុបជិតមួយម៉ឺនដុល្លារ ។ ក្រោយកើតហេតុ សមត្ថកិច្ច បានទៅសួរនាំជនរងគ្រោះ ខណៈក្រុមចោរ មិន ដឹងជាគេចខ្លួនទៅដល់ទីណា ។ នេះជាករណីប្លន់ស្ទីលថ្មីមួយទៀត របស់ក្រុមចោរ ដូច្នេះសូមប្រជាពល រដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ពេលចូលដេកផ្ទះសំណាក់ ឫសណ្ឋាគារ ហើយមានទ្រព្យសម្បត្តិ ច្រើននៅជាប់នឹងខ្លួន៕

ដោយ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]