យុវជន​ម្នាក់ឈ្មោះ ​មុជ វ៉ិត ​​​​​អាយុ​២២​ឆ្នាំ ​​រស់​នៅ​ភូមិ​​ទឹក​ថ្លា ​សង្កាត់​អូរ​​តាវ៉ៅ ​ក្រុង​ប៉ៃ​លិន ដោយសារ​​តែ​តូច​ចិត្ត​​​​ម្តាយ​ស្តី​ប្រដៅ​​​ក៏​បាន​ផឹក​​​​​​ថ្នាំ​ពុល​បាញ់​ស្មៅ​​ប្រភេទ​​​ទឹក​ឃ្មុំ​​​ប៉ង​ធ្វើ​អត្ត​ឃាត​ ។ ហេតុការណ៍នេះបាន​កើត​ឡើង​កាលពី​វេលាម៉ោង​​​​​១​រសៀល ​ថ្ងៃទី​​៧ សីហា ​​​ក្នុង​​​​បន្ទប់​​ផ្ទះ​របស់​ខ្លួន​ក្នុងភូមិ​​ខាងលើ ​​ហើយក្រោយ​​ពេល​ផឹក​​រួច​ក៏ក្អួត​​​ចង្អោរ និង​​មាន​ធុំ​ក្លិន​​ថ្នាំ​ពុល​​ ទើប​ម្តាយ​​និង​​​​ប្អូន​ស្រី​​ចូលទៅ​មើល​ឃើញ​ដឹង​និង​​​​​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​បង្អែកខេត្ត​ ​​ហើយគ្រូពេទ្យ​​​​ដាក់ទឹក​​លាង​ក្រពះ​​ជម្រះ​​ជាតិ​ពុល​​​រួច​ផុត​ពីសេចក្តីស្លាប់​ ។​

ប្រភព​ព័ត៌មាន​​​​បាន​ឱ្យ​ដឹង​ថា ​​យុវជន​ដែល​​​​ប៉ង​ធ្វើ​អត្ត​ឃាត​​​នេះ មាន​បង​ប្អូន​​ទាំង​អស់​​​៣នាក់ ​(ស្រី​ម្នាក់) ឯ​យុវជន​រូបនេះ​​ជា​កូន​​ច្បង ​និង​ធ្លាប់​បាន​រៀប​ការ​​​ម្តង​​​​​​ហើយ ​កាលពី​៣​ឆ្នាំ​មុន​ តែ​​បន្ទាប់​​​ពីការ​​រួច​​​ព្រឹកឡើង​​​ប្រពន្ធ​​រត់​ចោល​​បាត់​​ ។ ជា​រៀង​រាល់​ថ្ងៃ​ យុវជន​​រូប​នេះ​រស់​នៅ​​​ជាមួយ​​​​ឪពុក​ម្តាយ​ និង​ប្អូន​​​ចំនួន​​២នាក់ទៀត ហើយ​នៅមុន​​ថ្ងៃ​កើត​ហេតុ​ បាន​ដើរ​ផឹក​​​ស៊ី​​ជាមួយ​​មិត្ត​ភក្តិ​​ មិន​ជួយ​​ធ្វើ​​​ការ​ងារ​ផ្ទះ​ទេ ទើប​​ម្តាយ​​ស្តី​ប្រដៅ​​ណែ​នាំ​​ឱ្យ​កែខ្លួន ​ខិត​ខំ​ធ្វើ​ការ​រកស៊ី​​ជួយ​​​ជំនួស​​ដៃ​ជើង​ឪពុក​ម្តាយ​ ។ ផ្ទុយ​ទៅ​វិញ ការស្តី​​​ប្រដៅ​​​ណែ​នាំ​​បែ​រ​ជា​ធ្វើ​ឱ្យ​​យុវជនម្នាក់​នេះតូច​ចិត្ត​​​​ទៅវិញ​រហូត​​ដល់​ថ្ងៃ​កើតហេតុ​ ​ទៅ​​​​​លួច​យក​​​ថ្នាំ​ពុល​​​បាញ់​​ស្មៅ​​ប្រភេទ​​ទឹក​ឃ្មុំ​​​ទៅ​​​​សម្ងំ​​ផឹក​នៅក្នុង​បន្ទប់​​​របស់​​ខ្លួន​​​អស់​មួយកែវ ​។ លុះ​ផឹក​រួច​ប្រមាណ​ជា​កន្លះ​​ម៉ោង​​ក្រោយ​មក​​ស្រាប់តែ​មាន​​អាការ​ក្អួត​​​ចង្អោរ​​ និង​ធុំ​ក្លិន​​​​​ថ្នាំ​ពុល ​ទើប​ម្តាយ​​ឈ្មោះ ​យឿម ​​ភិន ​អាយុ​​៤៥ឆ្នាំ ​និង​ប្អូន​ស្រី​​ឈ្មោះ ​មុជ មុំ ​អាយុ​​១៨​ឆ្នាំ ​​ចូល​​ទៅមើលឃើញ​​​​ និងដឹង​ថា ​​ផឹក​ថ្នាំ​​ពុល​ក៏​ហៅ​​បងប្អូន​និង​អ្ន​កជិត​ខាង​ ​ឱ្យ​ជួយ​​ដឹក​យកទៅ​​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​បង្អែក​​ខេត្ត ។​

គ្រូពេទ្យ​​​​​បាន​ប្រាប់​ឱ្យ​ដឹងថា ​ប្រជា​​ពល​រដ្ឋ​​​​នៅ​ខេត្ត​ប៉ៃ​លិនភាគច្រើន​​ធ្វើ​អត្ត​ឃាត​ដោយ​ផឹក​ថ្នាំ​ពុល​​២​ប្រភេទ​​ គឺ​ថ្នាំ​​ពុល​ទឹក​​ខៀវ ​និង​ថ្នាំ​ពុល​​ទឹក​ឃ្មុំ ។​ ថ្នាំ​ពុល​​ទាំង​ពីរ​ប្រភេទ​​នេះ​មាន​គ្រោះ​​ថ្នាក់​​ខ្លាំង​ណាស់​គ្មាន​​​ថ្នាំ​ព្យាបាល​​​ទេ  កាលណា​ផឹក​​​ចូល​ដល់ពោះ​​​វា​នឹង​រលាក​ពោះ​វៀន​​ ក្រពះ​​អាច​ស្លាប់​​ ហើយ​យូរ​​​ឬ​ឆាប់​​គឺ​ទៅតាម​កម្រិត​​​ថ្នាំ​​ដែល​​​ផឹក​ចូល​​ទៅ​នោះ ​​​។ ​​នៅខេត្ត​ប៉ៃ​លិន ​ជា​តំបន់​​មួ​យ​ដែល​​​​​សម្បូរទៅ​ដោយ​​ការ​ធ្វើ​អត្ត​ឃាត​​​ដោយ​​ផឹក​ថ្នាំ​​ពុល​​​​​​​ ព្រោះ​ជា​តំបន់​​​ចម្ការ​​ហើយ​ទាម​ទារ​​ការ​បើ្រើ​ថ្នាំ​​​បាញ់​​សម្លាប់ស្មៅ ​និង​បាញ់​​សម្លាប់​សត្វ​ល្អិត ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]