កាលពីថ្ងៃទី១៨ មានបុរសម្នាក់បានលោត ចេញពីបង្អួចបន្ទប់ទឹកនៃអាគារមួយ ដែលមានកំពស់១០ជាន់ធ្វើអោយស្លាប់ភ្លាម នៅនឹងកន្លែងកើតហេតុនាវេលាម៉ោង៤​​ល្ងាចនៅខេត្ត ក្វាងចូវ ប្រទេសចិន។

តាមសម្តីរបស់សាក្សី ដែលបានឃើញហេតុការណ៍ ផ្ទាល់បានអោយដឹងថា បុរសម្នាក់នោះបានលោត ចេញពីបង្អួចធ្លាក់ចំពីលើផ្លាកសញ្ញា ឡានក្រុងហើយធ្លាក់មកដី ប៊ិះចំរទេះកូនង៉ែតដែលមានក្មេង អាយុ៣​ឆ្នាំនៅក្នុងនោះ។ សាក្សីបានបន្តទៀតថា ខ្វះតែកន្លះជំហ៊ានតែប៉ុន្នោះបុរស នោះនឹងធ្លាក់មក លើរទេះបាត់ទៅហើយ។ 

ការធ្វើកោសល្យវិច័យបាន​អោយដឹងថាជនរងគ្រោះ មានអាយុប្រហែល២០​ឆ្នាំ នៅលីវមកពីហ៊ូណន គាត់បានមកសួរសុខទុក្ខប្អូនស្រីជីដូនមួយ នៅឯមន្ទីរពេទ្យទំនងប្រហែលជា គាត់ពិបាកចិត្តរឿងអ្វីមួយទើបគាត់សម្រេចចិត្ត យកការស្លាប់មកបញ្ចប់រឿង ដោយលោតពីចេញពីបង្អួច នៃអាគារដែលមានកំពស់១០ជាន់បែបនេះ។

ដោយ ៖ អម្រិត

រៀបចំដោយ ៖ Khmerload

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិនិងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]