កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះអ្នកដែលនិយមលេងអ៊ីនធឺណេត កំពុងតែពិភាក្សាគ្នាយ៉ាងចម្រូងចម្រាសអំពី ក្មេងស្រីរៀនថ្នាក់ អនុវិទ្យាល័យម្នាក់ ដែលបានធ្វើការសម្រកទំងន់ខ្លួនឯងរហូត បានជោគជ័យ។

តាមប្រភពគេហទំព័រដែលមានឈ្មោះថា ”Pann” បានបង្ហាញឲ្យដឹងថា អ្នកដែលនិយមលេងអ៊ីនធឺណេត ភាគច្រើនបាន និយាយសរសើរក្មេងស្រីសិស្សអនុវិទ្យាល័យ ពីការផ្លាស់ប្តូររបបអាហាររបស់នាង ដោយទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ មានចំណងជើងបានសរសេរថា៖ ” ពី ៥៨.៥ គីឡូក្រាម សល់តែ ៤៧.៦ គីឡូក្រាម  សម្រកទំងន់បានជោគជ័យ” ហើយនេះជាពាក្យសំដីដែល ក្មេងស្រីអនុវិទ្យាល័យ បានសរសេរដូចខាងក្រោម

“ សួស្តី, ខ្ញុំគឺជាសិស្សសាលាអនុវិទ្យាល័យ រស់នៅក្នុង ទីក្រុងប៊ូសាន។ ខ្ញុំមានកំពស់ ១ម៉ែត្រ ៥៦ និងខ្ញុំក៏ចាប់ផ្តើមឡើងទំងន់ប្រែ ជាធាត់ ពីព្រោះតែខ្ញុំ ចូលចិត្តញ៉ាំ ជាពិសេសគឺអាហារលក់នៅក្នុងសាលា វាមានរសជាតិពិតជាឆ្ងាញ់ណាស់ ហើយខ្ញុំក៏បានឈប់លូតកំពស់ ត្រឹម ១ម៉ែត្រ៥៨ និង ទំងន់របស់ខ្ញុំឡើងទៅដល់ ៥៨.៥ គីឡូក្រាម ឯណោះ! ខ្ញុំចាំបានថា បន្ទាប់ពីខ្ញុំហែលទឹករួច ខ្ញុំក៏បានញ៉ាំអាហារបំពង ហើយពេលនោះទំងន់របស់ខ្ញុំកើន ទៅដល់ ៦០គីឡូក្រាម ឯណោះ។ បន្ទាប់ពីនោះ ខ្ញុំបានគិតអ្វីដែលសំខាន់បំផុតនោះគឺ ត្រូវធ្វើឲ្យខ្លួនឯងសំរកទំងន់ឲ្យបាន ពីព្រោះមានមនុស្ស ជាច្រើន បានធ្វើការសម្រកទំងន់ខ្លួនឯង ប៉ុន្តែពួកគេតែងនិយាយថាចាំស្អែកចាំធ្វើក៏បាន នេះជារឿងមិនល្អទេ។ ខ្ញុំបានព្យាយាម មិនឲ្យខ្លួនឯងមានភាពតប់ប្រមល់ពេក ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំនឹងស្អាត ខ្ញុំនឹងមានសុភមង្គល បើសិនជាខ្ញុំនៅតែបន្តធ្វើការសម្រកទំងន់។ អ្នកត្រូវតែមានភាពជឿជាក់ លើខ្លួនឯងថា អ្នកនឹងអាចធ្វើបាន! អ្នកទាំងអស់គ្នាពិត ជាបានជោគជ័យ។

ជាការពិតណាស់ អ្វីដែលមនុស្សទាំងអស់បានធ្វើ នៅពេលដែលការសម្រក របស់ពួកគេបរាជ័យ? គឺពួកគេ ញ៉ាំច្រើនជាងមុន ទៅទៀត ប៉ុន្តែទាំងនោះ គឺប្រហែលដោយសារតែភាពតានតឹង នៃការសម្រកទំងន់ ដោយការបង្ខំចិត្ត ញុំអាហារតិចៗ ពេកចូលទៅក្នុងក្រពះ ទើបបែបនេះ”។

ក្មេងស្រីអនុវិទ្យាល័យ បានបន្តទៀតថា៖ ខ្ញុំបានធ្វើការហាត់ប្រាណ ដោយពិបាកបំផុតរហូត ដល់បែកញើសឡើងជោកអាវខ្ញុំ ទៅហើយ ប៉ុន្តែវាជាចំនុចសំខាន់នៃភាពជោគជ័យផងដែរ។ ខ្ងុំបានឃើញរីដេអូ ហាត់ប្រាណមួយ ហើយខ្ញុំក៏បានអនុវត្តន៍តាមវា ២៥នាទី ក្នុងមួយថ្ងៃ ហើយខ្ញុំបានហាត់កីឡាប្រដាល់ តៃក្វាន់ដូ ជាមួយនឹងការស្តាប់តន្រ្តី យ៉ាងសប្បាយរីករាយ ទាំងនេះហើយទើបធ្វើឲ្យការសម្រកទំងន់របស់ខ្ញុំ ទទួលបានជោគជ័យផងដែរ។

ខាងក្រោមនេះជារូបភាពរបស់ក្មេងស្រីអនុវិទ្យាល័យ ដែលជោគជ័យក្នុងការសម្រកទំងន់៖

នេះជារូបភាពកាលនាងរៀនថ្នាក់ទី៨ ឆ្នាំ ២០១៣





ក្នុងឆ្នាំ ២០១៤





រូបនេះកាល នៅវិស្សមកាល ប្រហែលជា ៤៧.៦គីឡូក្រាម


រូបនេះ​ជារូប នៅសប្តាហ៍មុន



 

ប្រភព៖ Koreaboo 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]