ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកក្នុងហាងខារ៉ាអូខេ បុប្ជាជាយដែន ខណៈដែលផឹកស្រាស្រវឹង ហើយជិះម៉ូតូ ឌុបមិត្តភ័ក្តិទៅផ្ទះ រួចត្រឡប់មកវិញ ត្រូវជនល្មើសក្រុមចោរមានគ្នា២នាក់ ស្លៀកពាក់ស៊ីវិលដកកាំភ្លើង បាញ់មួយគ្រាប់ចំបេះដូងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រួចប្លន់យកម៉ូតូម៉ាកសេ១២៥ ស៊េរី ២០១២ បាន សម្រេច ហើយរត់គេចខ្លួនបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង ១៩ និង ៥៥នាទីយប់ថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១២ នៅចំណុចមុខច្រកចូលអធិការដ្ឋាននគរបាលខណ្ឌចំការមន តាមបណ្តោយផ្លូវព្រះ មុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីក្រុមកងរាជអាវុធហត្ថខណ្ឌចំការមន បានឲ្យដឹងថា ជនរងគ្រោះខាងលើនេះ មានឈ្មោះ មួង ធីវុធ ភេទប្រុស អាយុ ២៧ ឆ្នាំ ជាបុក្គលិកបម្រើការនៅខារ៉ាអូខេបុប្ជាជាយដែន ស្នាក់នៅ ជិតចំណុចកើតហេតុ ហើយចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅបានសម្រេចនោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១BL-១៥៣៧ ស៊េរី ២០១២ ហើយកងរាជអាវុធ ក៏បានបញ្ជាក់ថា ក្នុងហេតុ ការណ៍នេះ ជនសង្ស័យមានគ្នាពីរនាក់ និងប្រដាប់ដោយកាំភ្លើងខ្លីមួយដើម និងធ្វើសកម្មភាពដោយស្មើរ ជើង។

ប្រភពព័ត៌មានពីបងប្អូនបុរសរងគ្រោះ បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុនេះ បុរសរងគ្រោះបានអង្គុយ ហូបស្រាជាមួយមិត្តភ័ក្តិរួមទាំងបងប្អូននៅក្នុងផ្ទះរបស់គេ ក្រោយពីផឹកស៊ីស្រវឹង នោះ ជនរងគ្រោះបានអូសម៉ូតូម៉ាកសេ១២៥ ស៊េរី២០១២ ឌុបមិត្តភ័ក្តិទៅផ្ទះលុះពេលជូនមិត្តភ័ក្តិទៅដល់ ផ្ទះហើយត្រឡប់មកវិញដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះបានឈប់ ដើម្បីបត់ជើងតូច ។ ខណៈ ជនរងគ្រោះដើរចុះពីលើម៉ូតូនោះ ស្រាប់តែមានជនសង្ស័យពីរនាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមដើរ មកជិតជនរងគ្រោះហើយបាន បាញ់មួយគ្រាប់ចំបេះដូងជនរងគ្រោះ ប្លន់យកម៉ូតូជិះគេចខ្លួនបាត់ ដោយ សុវត្តិភាពតែម្តងទៅ។ ក្រោយពីកើតហេតុភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន រួមនឹង កម្លាំងនរគបាល បានចុះមកដល់ កន្លែងកើតហេតុ និងបានហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅព្យា បាលរបួសនៅមន្ទីរកាល់ម៉ែត និងបានធ្វើការសាកសួរពីហេតុការណ៍ខាងលើនេះ ដើម្បីកំណត់មុខសញ្ញា តាមចាប់ខ្លួនជនល្មើសទាំងពីរនាក់ខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]