រាជធានីភ្នំពេញ ៖ ​រថយន្ត​ហ៊្វុយ​ហ្សូ ពណ៌ស ​ដឹក​ខ្សាច់ពេញ​អ្នក​​បើក​ងោក​មួយ​ភាំង​ទៅ​​បុក​របាំង​ថ្ម​ចែក​ផ្លូវ​បាក់​ខ្ទេច​ខ្ទី​​រាយ​ប៉ាយ​ពេញ​ផ្លូវ​អស់​២០​កង់​ ហើយ​រថយន្ត​ក្រឡាប់​បះ​ជើង​ទ្រ​មេឃ​កំពប់​ខ្សាច់​រាយ​ប៉ាយ​ពេញ​ផ្លូវ កាល​ពី​វេលា​ម៉ោង​​១​និង​៥៥​នាទី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃទី​១២ សីហា ២០១២ លើ​កំណាត់​ផ្លូវ​​ជាតិ​​លេខ​២ ស្ថិត​ក្នុង​​ក្រុម​​២៩ ​ភូមិ​គោក​រកា សង្កាត់​​ចាក់​​អង្រែ​​ក្រោម ខណ្ឌ​មាន​ជ័យ ។

ក្រោយ​​ពេល​កើត​ហេតុ​​អ្នក​ជិះ​ក្នុង​រថយន្ត​​៣​នាក់ បាន​នាំ​គ្នា​​លូន​ចេញ​ពី​ក្នុង​រថយន្ត​រត់​គេច​ខ្លួន​បាត់​អស់​មិន​ដឹង​​ជា​រង​របួស ឬ​ក៏​អត់​ទេ ​នៅ​សល់​តែ​រថយន្ត​ក្រឡាប់​​​​បះ​ជើង​ត្រូវ​បាន​​សមត្ថ​កិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​​នគរបាល​​​ចរា​ចរ​ផ្លូវគោក​រង​់ចាំ​ការ​ដោះ​ស្រាយ​​តាម​នីតិ​​វិធី។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]