ខេត្ត​ពោធិ៍​សាត់​ ៖ ​ស្ត្រី​ម្នាក់​​បាន​ស្លាប់​ពេល​ដឹក​ទៅ​ដល់​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​លេប​ថ្នាំ​​ប៉ារ៉ា​អស់​៦០​គ្រាប់ ​​ធ្វើ​អត្ត​ឃាត​ ព្រោះ​តែ​​ជំពាក់​លុយ​គេ​ច្រើន​ពេក ។​ ករណី​​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​​៩ សីហា ២០១២ ​វេលា​ម៉ោង​៧​យប់​ ស្ថិត​ក្នុង​ភូមិ​អូរ ឃុំ​បឹង​បត់​កណ្តោល ស្រុក​បាកាន។

​លោក​អនុ​សេនីយ៍​​ទោ យឹម សុគឺន នាយ​ប៉ុស្តិ៍​បឹង​បត់​កណ្តោល ​ឱ្យ​ដឹងថា ​ជន​រងគ្រោះ​​ដែល​ស្លាប់​​បាត់​បង់​ជីវិត​​ឈ្មោះ​ពន រិទ្ធិ ភេទស្រី អាយុ​៣០​ឆ្នាំ ​រស់​នៅភូមិ​-ឃុំ​កើតហេតុ​​ខាងលើ មាន​កូន​៣​​នាក់​ ។ គ្រួសារ​​នេះ​មាន​ជីវភាព​​ក្រ​លំបាក​ខ្លាំង​ណាស់ ហើយ​​ប្តីគិត​តែ​ពី​ដើរ​ផឹក​ស៊ី​មាន​សតិ​មិន​សូវល្អ​​ទេ ដូច្នេះ​ការ​​គ្រប់​គ្រង​​អប់រំ និង​រក​​ស៊ីចិញ្ចឹម​កូន​ គឺធ្លាក់​ទៅ​លើ​ស្ត្រី​​ជា​ភរិយា​ទាំង​ស្រុង ។ ​ដោយ​គ្មាន​មុខ​​របរ​អ្វី​ក្រៅពី​​ធ្វើ​ស្រែ​​ស្ត្រី​​រង​គ្រោះ​​បានដើរ​​​ខ្ចី​លុយ​គេ​ឯង ដើម្បី​​យក​មក​​ទិ​ញ​អង្ករ ម្ហូប​អាហារ និង​ផ្គត់​ផ្គង់​កូន​រៀន លុះ​ដល់​រដូ​វ​ធ្វើ​ស្រែ​ខំដើរ​​​ស៊ី​ឈ្មួល​ច្រូត និង​ប្រមូល​ស្រូវយក​មក​សង​គេ​អស់​រលីង​ហើយ​នៅ​តែ​មិន​គ្រប់​ទៀត​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]