ថៃ៖ អ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើប នៅពេលដែលឃើញ រូបថតសុំរៀបការយ៉ាងរ៉ូមែនទិច របស់គូស្នេហ៍តារាក្នុងដួងចិត្តពួកគេ កាលពីពេលថ្មីៗកន្លងទៅនេះ នៅលើបណ្តាញសង្គមរួចមក។

តារាស្រីថៃកូនកាត់ចិន វ័យ ២៦ឆ្នាំ នាង បូ ធុនយ៉ាសូផាន (Bo Thunyasopan) កាលពីពេលថ្មីៗនេះ ត្រូវបានមិត្តប្រុសរបស់នាង លោក អែក ចឺរ៉ាត (Ake Jiradt) ធ្វើឲ្យភ្ញាក់ផ្អើលរហូតដល់ស្រក់ទឹកភ្នែក ដោយលុតជង្គង់មុខនាងដើម្បីសុំរៀបការ ហើយទិដ្ឋភាពដ៏អន្លង់អន្លោចនេះ ត្រូវបានមនុស្សជាច្រើន​ចោមរោមថត និងជាសាក្សីឲ្យសេចក្តីស្រលាញ់របស់លោក ចឺរ៉ាត ចំពោះតារាស្រីថៃ ល្បីឈ្មោះប្រចាំប៉ុស្តិ៍លេខ៧ថៃ រូបនេះទៀតផង។

រូបថតជាច្រើនសន្លឹក របស់ពួកគេត្រូវបានចែករំលែក យ៉ាងព្រោងព្រាតនៅលើហ្វេសប៊ុក។ ស្របពេលជាមួយគ្នានោះដែរ អ្នកទាំងពីរបានបង្ហោះសារផ្អែមល្ហែម នៅលើបណ្តាញសង្គមអ៊ីស្តាក្រាមរាងៗខ្លួនផងដែរ ដោយគណនីរបស់តារាស្រីថៃរូបនេះ បានសរសេរសារ បង្ហោះជាមួយរូបថតមួយថា៖ «គាត់បានសួរខ្ញុំ ហើយខ្ញុំបានឆ្លើយថា យល់ព្រម (Yes)»។ បន្ថែមពីនេះទៀត នាងបានបង្ហោះសារមួយថ្មី នៅរសៀលថ្ងៃដដែលនេះថា៖ «នៅជាមួយខ្ញុំដល់ចាស់កោងខ្នងណា។ រឿងល្អបំផុតក្នុងជីវិត នឹងជិតមកដល់ហើយ»។


លោក ចឺរ៉ាត ក៏មិនបង្អង់យូរនឹងបង្ហោះសារ តបជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួនដែរ ដោយបានសរសេរ បង្ហោះអមរូបថតមួយថា៖ «អរគុណធំៗ ចំពោះពេលវេលា និងព្រេងវាសនា បណ្តាលឲ្យពួកយើងកំពុងតែឈរ ជាមួយគ្នានៅទីនេះ ដោយក្តីស្រលាញ់ និងឲ្យតម្លៃចំពោះគ្នាទៅវិញទៅមក»។  ឆ្លើយតបនឹងសារទី២របស់នាង រូបលោកក៏បានបង្ហោះសារតបជាលើកទី២ទៀតថា៖ «ត្រូវទៅជាមួយបង»។

គួរបញ្ជាក់ផងដែរថា រូបនាងមានឈ្មោះពេញ Thunyasupan Jiraprechanont ហៅ Bo កើតថ្ងៃទី៦ កក្កដា ១៩៩០ នៅទីក្រុងបាងកក ប្រទេសថៃ និងមានគ្រួសារជាអ្នកកាត់ខ្សែស្រឡាយចិនផងដែរ។ កម្រិតអប់រំរបស់នាង បញ្ចប់ការសិក្សាថ្នាក់អាហារូបករណ៍ បរិញ្ញាបត្រវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ Ritsumeikan Asia Pacific ប្រទេសជប៉ុន។ សព្វថ្ងៃនាងអាចនិយាយបានចំនួន ៦ភាសា (ថៃ អង់គ្លេស ជប៉ុន កូរ៉េ អេស្ប៉ាញ បារាំង)។ នាងកំពុងជាប់កុងត្រា ជាតារាសម្តែងឲ្យប៉ុស្តិ៍ទូរទស្សន៍ថៃលេខ៧ ផងដែរ៕

តាមដានកម្រងរូបភាពរបស់ពួកគេ នៅខាងក្រោមដោយមេត្រី៖

 











ប្រិយមិត្តមានមតិយោបល់ យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]