ជន​សង្ស័យ​ជា​ចោរ​​ឆក់​ម្នាក់​ត្រូវ​បាន​​កម្លាំង​​​ប៉ូលិស​គោ​ល​​ដៅ​​២៤​ម៉ោង​នៅ​ផ្លូវ​​ចោម​ចៅ​ខាងកើត​ផ្សារ​កាណាឌីយ៉ា និង​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​​ដេញតាម​ចាប់​ខ្លួន​បាន​បន្ទាប់​​ពី​ជន​នេះ​ធ្វើ​សកម្ម​ភាព​ឆក់​យក​លុយ​ពី​ស្ត្រី​ជន​ជាតិ​ចិន​​២​នាក់​ដែល​កំពុង​ឈរ​ទិញ​អីវ៉ាន់​នៅ​ក្នុង​ផ្សារ​កាណាឌីយ៉ា ដោយ​មិន​ដឹង​ខ្លួន​ កាល​​ពីវេលា​ម៉ោង​១១​ព្រឹក​​ថ្ងៃទី​១២ សីហា ២០១២ ​នៅ​ក្នុង​ផ្សារ​​កាណាឌីយ៉ា ដែល​​មាន​ទី​តាំង​​ស្ថិត​នៅ​ក្នុង​​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ខាងលើ​​ឈ្មោះ​ធឿន ថេត ភេទប្រុស អាយុ​ជាង​៤០​​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​គង​ជ័យ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ខេត្ត​កំពង់​ចាម ស្នាក់​នៅ​ផ្ទះ​ជួលភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​​ស្ត្រី​ជន​ជាតិ​ចិន​នោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ គ្រាន់តែ​​ដឹងថា ជា​បុគ្គ​លិក​​រដ្ឋ​បាល​រោងចក្រ​កាត់​ដេរ​​នៅ​ជិត​កន្លែង​​កើតហេតុ​​នោះ​ដែរ ហើយ​​ត្រូវ​ជន​​សង្ស័យ​​ឆក់​យក​លុយ​បាន​៣០​ដុល្លារ ​និង​១​ម៉ឺន​រៀល​ប៉ុណ្ណោះ និង​​ត្រូវបាន​សមត្ថ​កិច្ច​ធ្វើ​ការ​ដក​ហូត​បាន​ពី​ជន​សង្ស័យ​នោះ​មក​វិញ ហើយ ។

សមត្ថ​កិច្ច​​​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ​​ស្ត្រី​ជន​ជាតិ​​ចិន​រង​គ្រោះ​បាន​នាំ​គ្នា​​ដើរចូលទៅ​​ទិញ​​អីវ៉ាន់​​នៅ​ក្នុង​ផ្សារ​កាណាឌី​យ៉ា​ នោះ​ដោយ​កាន់​លុយ​​នៅ​ក្នុង​ដៃ​​មិន​បាន​ដាក់​នៅក្នុង​កាបូប ឬ​​ហោប៉ៅ​ខោ​អាវ​នោះ​​ឡើយ ។​​ នៅ​ក្នុង​ខណៈ​ពេល​​កំពុង​ឈរ​ទិញ​​អីវ៉ាន់​​ដោយ​មិន​ដឹង​​​ខ្លួន ស្រាប់តែ​ជន​សង្ស័យ​ខាងលើ​បាន​​ដើរ​​ចូល​ទៅ​ជិត​រួច​ធ្វើ​សកម្ម​ភាព​កញ្ឆក់​​យក​លុយ​ពីដៃ​ស្ត្រី​ជន​ជាតិ​ចិន​នោះ​ទាំង​កំរោល​រួច​ក៏​ព្យាយាម​​រត់​គេច​ខ្លួន​ ប៉ុន្តែ​ត្រូវ​ជន​ជាតិ​ចិន​នោះ​ស្រែក​ឆោឡោ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​ពេញ​​នៅក្នុង​ផ្សារ​តែ​ម្តង ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]