Huawei Mate 8 រចនាបថថ្មី នៃស្មាតហ្វូនសម័យទំនើប ដែលជាជម្រើសអ្នកជំនួញ និងជាទូរសព្ទ័ ដ៏កំពូលមួយរបស់ Huawei ដែលបាននិងកំពុងទទួលនូវ ការពេញនិយមយ៉ាងខ្លាំនៅ បណ្តាប្រទេស មួយចំនួនលើពិភពលោក និងដាក់សម្ពោធន៍ ជាផ្លូវការប្រចាំតំបន់ អាស៊ីអាគ្នេយ៍ដ៍ធំនៅប្រទេសថៃ នៅថ្ងៃ ២៨ មករានេះ បានបើកទទួលការកុម៉្មង់ទុកជាមុន (Pre-Order) ចំពោះអតិថិជន 200 នាក់ដំបូងនៅកម្ពុជា ដោយផ្តល់ជូននូវតម្លៃពិសេស និងថែមកាដូដ៍ច្រើនសន្ធឹកសន្ធាប់ទៀតផង ។

Huawei  Mate 8 នឹងមានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា មានពីរពណ៌ គឺមាស និង មាសកាហ្វេ ក្នុងតម្លៃធម្មតា ប្រមាណ 600 ដុល្លារ ។

ប៉ុន្តែសំរាប់អតិថិជនដែលកម៉្មងទុកជាមុន គឺត្រឹមតែ 589 ដុល្លារ ប៉ុណ្ណោះ ថែមកាដូពិសេស រួមមាន ស្រោមទូរសព្ទ័ Original ឧបករណ៍បំពងសំលេង ឥតខែ្សស្រស់ស្អាត កែវដែកដាក់ទឹកកាត និងសេវាកម្មថែទាំ លំដាប់ VIP  សំរាប់ការកម៉្មង់ទុកជាមុន ដែលមានចាប់ពីថ្ងៃ 27 មករា ដល់ 03 កុម្ភៈ ប៉ុណ្ណោះ។  ការទទួលការកុម៉្មងទុកជាមុន (Pre Order) អតិថិជនអាចទៅ ហាងសាកសួរ ព័ត៌មានលំអិត ដោយផ្ទាល់នៅ តាមហាងធំៗ ដែលបានកំណត់ ដូចជា ហាង The One Mobile  ហាង គួងអ៊ី  អាន់ ឆែ ហាង សៀនលីន ស៊ីវអេង TTN  ឆាយគីម  សុខលី   ស្តាហ្វូន អូរឬស្សីថ្មី ថៃសេង សៅហេង II មហាមន្ត្រី ស៊ីវអេង 2 លៀងពៅ អារីណេ  និងហាង KN។

បើយើងក្រឡេកមើល ការពិព័ណនារជាវីដេអូ តាមគេហទំព័រ Cambo Report ដ៏ល្បីមួយ គឺទទួលបាននូវការចូលមើល និង view យ៉ាងច្រើនមិនដែល ធ្លាប់មានពីមុន រហូតដល់ជិត 10 ម៉ឺន views ហើយគ្រាន់តែផ្សព្វផ្សាយរយៈពេល 5 ថ្ងៃប៉ុណ្ណោះ ។

Huawei Mate 8 គឺជា ស្មាតហ្វូនសម័យទំនើប សមត្ថភាពកំពូល រួមផ្សំ ជាមួយនឹងការរចនា ដ៏ទាក់ទាញ ដោយតួធ្វើពី អាលុយមីញ៉ូមលោងស្រិល  ស្តើង ស្រាល ។

  • អេក្រង់ធំ ទំហំ 6 អ៊ីញ
  • កាមេរ៉ាក្រោយទំហំ 16MP កាមេរ៉ាមុខ ទំហំ 8MP បន្ថែមនូវ បច្ចេកវិទ្យា Focus បានលឿន (Fast and All-focus) ថតច្បាស់ក្នុងទីងងឹត (Low light situation) និងបំពាក់នូវមុខងារ ជាកាមេរ៉ាអាជីព (Professional functions) ដូចជាការជ្រើសរើស ISO, S, EV, AF, WB  ។ 
  •  ថាមពលថ្មវិញ គឺលោកអ្នកអាច ប្រើបានពេញ 2 ថ្ងៃ ដោយមិនបាច់បារម្ភសាកថ្ម ដែលមាន ទំហំរហូតដល់ 4000 mAh ។
  • បំពាក់នូវអង្គប្រតិបត្តិការពេញដោយគំនិតថ្នៃប្រឌិតខ្ពស់ចុង ក្រោយបំផុត Kirin 950 ដែលជួយលោកអ្នកប្រើកាន់តែ លឿន ខ្លាំង និងមានប្រសិទ្ធិភាពខ្ពស់  ។
  • សុវត្ថិភាព បំផុតជាមួយបច្ចេកវិទ្យាស្កេនក្រយ៉ៅ ដៃជំនាន់ថ្មី គ្រាន់តែចំណាយពេល ប្រមាណកន្លះវិនាទី រឺតែមួយប៉ប្រិចភ្នែក ដើម្បីដោះសោរ ទទួលទូរស័ព្ទ បិទសំលេង នាឡិការរោទិ និងថតរូបបែបសែលហ្វី ។
  • Huawei Mate 8 គឺជាប្រភេទទូរសព្ទ័ស៊ីម 2 មានបណ្តាញ 4G ទាំងពីរ ដោយអាច ប្រើបណ្តាញ តភ្ជាប់រហូតដល់ទៅ 200ប្រទេស នៅទូទាំង ពិភពលោក ។

លោក អែម យុទ្ធូ នាយកទីផ្សារ ប្រចាំក្រុមហ៊ុន Huawei នៅកម្ពុជា មានប្រសាសន៍តាម ទូរស័ព្ទថា   ”យើងមានក្តីសង្ឃឹមខ្ពស់ចំពោះស៊េរី Huawei Mate 8 នេះ ដោយរំពឹងថា នឹងលក់បានប្រមាណ 6,000 គ្រឿង ក្នុងរយៈពេល 3 ខែ ដំបូង ។ ស្មាតហ្វូន Huawei កំពុងទទួលបាននូវប្រជាប្រិយភាព និងមានលក់ នៅគ្រប់ 25 ខេត្តក្រុង និងប្រមាណ 700 ហាងទូរស័ព្ទធំៗទូទាំងប្រទេស រហូតទទួលបាន ចំណាត់ថ្នាក់ទីផ្សារប្រមាណ 14% (គិតជាគ្រឿង បើតាមតួរលេខពី ក្រុមហ៊ុនស្រាវជ្រាវ GfK) នាចុងឆ្នាំ 2015 នេះ។ ”  ជាចុងក្រោយ លោកបានផ្តែផ្តាំ ដល់អតិថិជនថា គួរគិតលើកត្តា 8 យ៉ាងមុននឹងទិញស្មាតហ្វូនណាមួយ ពោលគឺ ៖

  • ប្រភព និងប្រទេសដែលផលិត ពីព្រោះថានៅកម្ពុជាមានស្មាតហ្វូនម៉ាកផ្សេងមួយចំនួន ផលិតនៅ ប្រទេសរៀតណាម
  • ម៉ាកសញ្ញា ដែលលោកអ្នកទុកចិត្តលើគុណភាពនិងសេវាកម្មធានា
  • តម្លៃសមរម្យ
  • ល្បឿនប្រតិបត្តិការ ល្បឿនអ៊ីនធើណិត ដែលមាន RAM ធំ
  • បច្ចេកវិទ្យាកាម៉េរ៉ា
  • ការរចនាទាក់ទាញ សំបកផលិតពីលោហៈធាតុ
  • ទំហំអេក្រង់
  • អង្គប្រតិបត្តិការ CPU

គួររំលឹកដែរថា Huawei Mate 8 បានសម្ពោធជាផ្លូវការនៅទីស្នាក់ការធំប្រទេសចិន ខែ វិច្ឆិការ ឆ្នាំ 2015 ដែលទទួលបាននូវ ការពេញនិយម និងកម៉្មង់ទិញ រហូតដល់អស់ពីស្តុកក្នុង រយៈពេលតែ 2 សប្តាហ៍ និងផលិតមិនទាន់តំរូវការ ។ ជាពិសេសជាងនេះទៅទៀត Huawei Mate 8 ទទួលបានពានរង្វាន់ធំៗ ល្អៗ ចំនួនរហូតដល់ទៅ 16 ពានរង្វាន់ ក្នុងការតាំងពិពណ៌ ជាអន្តរជាតិដ៍ធំ បំផុតប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក (CES 2016) ។

ព័ត៌មានបន្ថែម៖ https://www.facebook.com/HuaweiDeviceCambodia/

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]