នៅថ្ងៃទី 27 ខែមករា ឆ្នាំ 2016 នេះអាជីវករ និងអ្នកសារព័ត៌មានកម្ពុជា 20 នាក់កំពុងចេញ ដំណើរទៅ​កាន់ទីក្រុងបាងកក ដើម្បីចូលរួមកម្មវិធីសម្ពោធ កំពូលស្មាតហ្វូន Huawei Mate 8 ​ស៊េរីថ្មីបំផុត ប្រចាំ​តំបន់អាស៊ី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ​28 ខែមករា ឆ្នាំ 2016 នេះ នៅឯ Royal Paragon Hall @Siam Paragon  ។

ក្រៅពីអាជីវករ និងអ្នកសារព័ត៌មានកម្ពុជា 20 នាក់នេះ ក៏មានវត្តមានកំពូលតារាបង្ហាញម៉ូត ប្រចាំ​ប្រទេសកម្ពុជា កញ្ញា គង្កា និងពិធីការនីវ័យក្មេង ពូកែវោហារ ខៀវ សាន់សាណា ចូលរួម ជា​ភ្ញៀវកិត្តិយស​ផងដែរ។ គួរបញ្ជាក់ថា កម្មវិធីសម្ពោធកំពូលស្មាតហ្វូន Huawei Mate 8 នេះជាព្រឹត្តិការណ៍​ដ៏ធំមួយ​ ប្រចាំ​តំបន់​អាស៊ី ដែល​មានអ្នកចូលរួមពីសំណាក់ ឯកអគ្គរាជទូតស្មាតហ្វូន Huawei ប្រចាំប្រទេស អាស៊ីនីមួយៗ តារាចម្រៀង និងតារាសម្ដែងល្បីៗ អាជីវករ និងអ្នកសារព័ត៌មាន ក្នុងតំប​ន់ ប្រមាណ 500 នាក់។

លោក អែម យុទ្ធូ នាយកទីផ្សាររបស់ក្រុមហ៊ុន ​Huawei ប្រចាំប្រទេសកម្ពុជា និងជា​អ្នកដឹក​នាំ​ ក្រុមការងារ របស់ Huawei ទៅចូលរួមកម្មវិធី សម្ពោធកំពូលស្មាតហ្វូន Huawei Mate 8 នៅទីក្រុង បាងកក បានឲ្យដឹងថា នេះជាលើកទី 3 ហើយដែលក្រុមហ៊ុន Huawei អញ្ជើញអាជីវករ និង អ្នកសារព័ត៌មាន​ ចូលរួមព្រឹត្តិការណ៍ ដ៏ធំប្រចាំតំបន់អាស៊ីនេះ។ ក្រុមហ៊ុន Huawei មានគោល បំណងចង់ឲ្យអាជីវករ បាន​ស្គាល់កាន់តែច្បាស់ពីបច្ចេកវិទ្យា និងគុណភាពរបស់ Huawei  និងដើម្បីបង្កើនជំនឿចិត្ត​របស់ពួក គាត់​​មកលើផលិត ផល Huawei ផងដែរ។

ចំណែកអ្នកនាង សាណា ដែលកំពុងប្រើ Huawei P8 និង G7 Plus ក៏បានឲ្យដឹងដែរថា៖ “ទោះបីជា នាងខ្ញុំធ្លាប់​ចូលរួមព្រឹត្តិការណ៍ បែប នេះពីមុនមកក៏ដោយ ក៏នាងខ្ញុំ​នៅ​តែ​មាន​អារម្មណ៍រំភើបរីករាយ ក្នុងការចូលរួមម្ដងហើយម្ដងទៀត។ អរគុណដល់ក្រុមហ៊ុន Huawei​ ដែលតែងតែផ្ដល់ឱកាស នាងខ្ញុំ បានឃើញនូវបច្ចេកវិទ្យាថ្មី​បំផុត​របស់​កំពូល​ស្មាតហ្វូន ស៊េរីថ្មីៗ និងមានឱកាសជួបផ្ទាល់ជាមួយ ថ្នាក់ដឹកនាំរបស់ Huawei ក៏ដូចជា​តារា​ល្បីៗ ក្នុងតំបន់អាស៊ី​ផងដែរ។” 

កញ្ញា គង្កា ជ័យលាភី Cambodia Next Top Model ជំនាន់ទីមួយបានឲ្យដឹងថា៖ “នាងខ្ញុំមាន​អារម្មណ៍សប្បាយរីករាយមែនទែន ដែលបានក្រុមហ៊ុន Huawei អញ្ជើញ​​ចូលរួម​វិធីសម្ពោធ​កំពូល​ស្មាតហ្វូន Huawei Mate 8 ប្រចាំតំបន់អាស៊ីនេះ។ ពីមុនធ្លាប់​តែបាន​ឃើញ​តាមកញ្ចក់​ទូរទស្សន៍​ពីភាពអស្ចារ្យរ​បស់ព្រឹត្តិការណ៍នេះ តែលើកនេះមានសំណាងបានចូលរួមផ្ទាល់ ដូច្នេះក្នុងចិត្តនាង​ខ្ញុំបន់ឲ្យតែទៅដល់​ឆាប់ៗទេ!”

Huawei Mate 8 គឺជា ស្មាតហ្វូនសម័យទំនើប សមត្ថភាពកំពូល រួមផ្សំ ជាមួយនឹងការរចនាដ៍ទាក់ទាញ តួធ្វើពី អាលុយមីញ៉ូម លោងស្រិល  ស្តើង ស្រាល។ អេក្រង់ធំច្បាស់ដូចធម្មជាតិពិតៗ ទំហំ 6 អ៊ីញ ប្រភេទ FHD និង Crystal ធ្វើអោយ លោកពេញចិត្ត ជក់ចិត្ត ។ កាមេរ៉ាទំហំ 16MP កាមេរ៉ាមុខ ទំហំ 8MP កាមេរ៉ាក្រោយ បន្ថែមនូវ បច្ចេកវិទ្យា Focus បានលឿន (Fast and All-focus) ថតច្បាស់ក្នុងទីងងឹត (Low light situation) ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ កំរិតអាជីពថតបានលឿន មុខងារថតវីដេអូយឺតៗ និងបំពាក់នូវមុខងារ ជាកាមេរ៉ាអាជីព (Professional functions) ដូចជា ការជ្រើសរើស ISO, S, EV, AF, WB... ស្មើនឹងលោកអ្នកមាន កាមេរ៉ា DSLR កំរិតអាជីពនៅជាប់ខ្លួន គ្រប់ពេល។ ចំណែកឯថាមពលថ្មវិញ គឺលោកអ្នកអាចប្រើបានពេញ 2 ថ្ងៃ ដោយមិនបាច់បារម្ភសាកថ្ម ដែលមានទំហំរហូតដល់ 4000 mAh ។ Huawei Mate 8 បំពាក់នូវអង្គប្រតិបត្តិការ ពេញដោយគំនិតថ្នៃប្រឌិតខ្ពស់ ចុងក្រោយបំផុត Kirin 950 ដែលជួយលោក អ្នកប្រើកាន់តែ លឿនជាង ខ្លាំងជាង និងមានប្រសិទ្ធិភាពខ្ពស់  ។ អ្វីដែលពិសេសជាងគេនោះគឺ សុវត្ថិភាព បំផុតជាមួយបច្ចេកវិទ្យា ស្កេនក្រយ៉ៅដៃជំនាន់ថ្មី គ្រាន់តែចំណាយពេលប្រមាណកន្លះវីនាទី រឺតែមួយប៉ប្រិចភ្នែក ដើម្បីដោះសោរ ទទួលទូរសព្ទ័ បិទសំលេង នាឡិនការរោទិ៍និងថតរូបបែបសែលហ្វី ។

គួររំលឹកផងដែរថា Huawei Mate 8 គឺជាកំពូលស្មាតហ្វូនស៊េរីទំនើបចុងក្រោយបំផុត​របស់ Huawei។ ក្រោយពីកម្មវិធីសម្ពោធនៅទីក្រុង បាងកកនេះ Huawei  Mate 8 នឹងមានលក់ នៅក្នុងទីផ្សារប្រទេស កម្ពុជាក្នុងតម្លៃប្រមាណ 600 ដុល្លារ និងមានពីរពណ៌ គឺមាស និង មាសកាហ្វេ ។

ព័ត៌មានបន្ថែម៖ https://www.facebook.com/HuaweiDeviceCambodia/

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]