រថយន្ត​ឡិចស៊ីស RX300 ពណ៌ស ដែល​​គេ​អះអាង​ថា ​បើក​ដោយ​តារា​​ទើប​​នឹង​រះ​​មិន​ទាន់​មាន​ឈ្មោះ​​បោះ​សំឡេង​​នៅ​ក្នុង​​ជួរ​សិល្បៈ​​បាន​គេច​រថយន្ត​មួយ​គ្រឿង​​ជ្រុល​ទៅ​បុក​រនាំង​ដែក​​ចែក​ផ្លូវបាក់​អស់​៥​ផ្ទាំង​ កាល​ពីវេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​​១២ សីហា ២០១២ តាម​បណ្តោយ​​មហាវិថី​សហ​ព័ន្ធ​រុស្ស៊ី ​ត្រង់​ចំណុច​​ស្តុប​វត្ត​នា​គ​វ័ន ​ក្នុង​សង្កាត់​​ផ្សារ​ដេប៉ូ​​៣ ខណ្ឌទួល​គោក ។

បើ​តាម​​សម្តីអ្នក​បើក​​រថយន្ត​ដែល​គេ​ស្គាល់​​ថា ជា​តារា​នេះ​​​ឱ្យ​ដឹងថា មូល​ហេតុ​ដែល​រថយន្ត​របស់​គេ​បើកទៅ​​បុក​រនាំងដែក​ចែក​ផ្លូវ​ដោយ​សារ​​តែ​គេចពី​រថយន្ត​មួយ​គ្រឿង​​ទៀត ទើប​ជ្រុល​ទៅ​បុក​រនាំង​ដែកចែក​ផ្លូវ​​​បាក់​រលំ​ដូច្នេះ ។ រថយន្ត​​បង្ក​ហេតុ​ត្រូវ​បាន​សមត្ថ​កិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​​សាលា​រាជ​ធានី​ភ្នំពេញ ដើម្បី​​សង​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​សាធារណៈ ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]