បរទេស៖ ចាប់តាំងពីថ្ងៃទី២៥ ម្សិលមិញ អាកាសធាតុបានប្រែមកជាត្រជាក់យ៉ាងខ្លាំង នៅប្រទេសកម្ពុជា។ ហើយប្រិយមិត្តមួយចំនួន អាចនឹងមិនទាន់ដឹងនោះទេ ថាវាបណ្តាលមកពីអ្វី ខណ:ដែលរដូវរងានៅស្រុកយើង ហាក់បីដូចជាជិតផុតទៅហើយនោះ និងម្យ៉ាងវិញទៀត ចាប់តាំងពីខែធ្នូមក ក៏ដូចជាមិនសូវត្រជាក់ដល់រងា ដូចប៉ុន្មានថ្ងៃចុងក្រោយនេះដែរ។

យោងតាមសារព័ត៌មានចក្រភពអង់គ្លេសបានចុះផ្សាយ ឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានព្យុះមួយឈ្មោះ ចូណាស (Storm Jonas) បានបង្កចលាចល ដោយបានបោកបក់គ្របដណ្តប់លើតំបន់ឆ្នេរភាគខាងកើតរបស់អាមេរិក បង្កឲ្យសីតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺក្រោមសូន្យអង្សាសេ ដែលបណ្តាលឲ្យមានការធ្លាក់ព្រិល និងធ្វើឲ្យទឹកត្រូវកករឹងស្តូកតែម្តង។

សេចក្តីរាយការណ៍ចុងក្រោយមួយ ឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស៣០នាក់ហើយ ដែលបានស្លាប់ដោយសារព្យុះចូណាស នៅក្នុងទឹកដីសហរដ្ឋអាមេរិក ខណ:ដែលវាកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ចក្រភពអង់គ្លេសបន្តទៀត ហើយដែលអាចទៅដល់ក្នុងអំឡុងពេលថ្ងៃស្អែកនេះ។ ក្នុងនោះផងដែរ រដ្ឋចំនួន ១១ នៅអាមេរិក បានប្រកាសដាក់រដ្ឋរបស់ខ្លួននៅក្នុងភាពអាសន្នផងដែរ។

ចំណែកនៅកោះតៃវ៉ាន់វិញ មានមនុស្សយ៉ាងហោចណាស់ ៨៥នាក់ហើយ ដែលបានស្លាប់ ព្រោះអាកាសធាតុត្រជាក់ខ្លាំងពេក ដោយក្នុងនោះ ២៨នាក់ ស្លាប់ដោយសារតែគាំងបេះដូង ។

យ៉ាងណាមិញ នេះអាចជាមូលហេតុដែលបណ្តាលឲ្យប្រទេសកម្ពុជា មានសីតុណ្ហភាពត្រជាក់ខ្លាំង ព្រោះតែរងនូវឥទ្ធិពលពីព្យុះចូណាស នេះ ដែលកំពុងធ្វើឲ្យប្រទេសជាច្រើនជុំវិញពិភពលោក មានអាកាសធាតុត្រជាក់ខុសពីធម្មតា៕






ខាងក្រោមរូបភាពដោយអង្គការណាសា៖


ប្រភព៖ Dailymail | Shanghaiist

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]