ភ្នំពេញ ៖ កាលពីថ្ងៃទី 23 មករា 2016 ក្រុមហ៊ុនសាមសុងកម្ពុជា​ សម្ពោធទូរសព្ទដៃស៊េរីទំនើបថ្មីគឺ សាមសុង Galaxy A Series 2016 នៅមជ្ឈមណ្ឌលសេវាកម្ម សាមសុង ដែលមានអាស័យដ្ឋានផ្ទះលេខ A11-A13 ផ្លូវជាតិលេខ៦ សង្កាត់ ស្វាយដង្គុំ  ក្រុងសៀមរាប។ ​​​សាមសុង Galaxy A ជាទូរសព្ទទំនើបដែលមានរូបរាងប្រណីត​​ហើយកាមេរ៉ាត្រូវបានកែលម្អរមានលក្ខណៈ ល្អប្រសើរ។

ទូរសព្ទ Galaxy A 2016 ជាការរចនាជាមួយបច្ចេកវិទ្យាថ្មីបំផុតរបស់ក្រុមហ៊ុនសាមសុង​ ដែលអាចអោយ​ អតិថិជន​ប្រើប្រាស់ បានច្រើនយ៉ាង​ព្រមទាំងមាន ជម្រើសបីផ្សេងគ្នា​ គឺប្រភេទ​អេក្រង់ 5.5​ ​អ៊ីន​សម្រាប់​Galaxy A7 អេក្រង់5.2អ៊ីនសំរាប់ Galaxy A5 និង អេក្រង់4.7 អ៊ីនសំរាប់​Galaxy A 3។ ទូរសព្ទស៊េរីថ្មី Galaxy A​ 2016 មានរូបរាងប្រណីគ្មានគូរប្រៀប​​ព្រមទាំងមាន មុខងារពិសេស​ជាច្រើន ដែល​​ត្រូវបានកែលម្អរ ឲ្យអ្នកប្រើប្រាស់ បានច្រើនយ៉ាង។

ទូរសព្ទ Galaxy A 2016​ត្រូវបានរចនាឡើងបន្ថែមរបស់​Samsung Galaxy​ ចុងក្រោយបំផុត ផលិតពីតួលោហធាតុ និងកញ្ចក់ប្រភេទ Corning Gorilla Glass 4  ​ធ្វើឲ្យទូរសព្ទនេះ មានភាពរឹងមាំ រូបរាងស្រស់ស្អាត ទាក់ទាញភ្នែកបំផុត និងមានភាពទាន់សម័យ។ ទូរសព្ទ Galaxy A ធ្វើឲ្យអ្នកប្រើប្រាស់​មើល រូបភាពច្បាស់ជាងមុន​ ជាមួយនឹងកែម​ដែលស្តើង​តូចស្អាត។

ទូរសព្ទ Galaxy A (2016)​ក៏បំពាក់មកជាមួយប្រព័ន្ធកាមេរ៉ាទំនើបជាងមុនដែលធ្វើអោយទាំង រូបភាពនិងវីដេអូកាន់តែភ្លឺ និងច្បាស់ជាងមុន។ ប្រព័ន្ធដំណើរការ​ ដែល​មានកំរិតខ្ពស់មួយនេះ​ អាចកាត់បន្ថយភាពរំញ័ររូបភាព​​ ដោយកាមេរ៉ាមុខ និងក្រោយដែលមានអាភិតឆឺ​ F1.9 ដើម្បីអោយអ្នកប្រើប្រាស់ ថតរូបបានល្អទោះ បីជានៅកន្លែងងងឹតក៏ដោយ។ ជាងនេះទៅទៀត ជាមួយនឹង លក្ខណៈពិសេស​របស់ Quick Launch​​ អ្នកចុចប៊ូតុងដើមតែ​2ដងប៉ុណ្ណោះ​អ្នកប្រើប្រាស់ កាមេរ៉ាបានដោយចំណាយពេល មិនដល់មួយវិនាទីផង។ អ្នកក៏អាច​ថតរូប selfie ដែលមាន​រូបភាពធំជាងមុន​និងប្រើបាត ដៃសម្រាប់បញ្ជាកាមេរ៉ាថត។​

លោក ជា សុជាតិ ប្រធានផ្នែកទូរស័ទ្ទ របស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ប្រចាំនៅកម្ពុជាបានអោយដឹងថា៖ « នៅក្រុមហ៊ុន​សាម​សុង ពួកយើងប្តេជ្ញាបង្កើនភាពច្នៃប្រឌិត​ដោយផ្អែកលើតម្រូវការ និងមតិយោបរបស់អតិថិជន​។

យើងសូមណែនាំ នូវទូរសព្ទស៊េរី Galaxy A​ 2016 ដែលកាន់តែកាលី កាន់តែខ្លាំង  ហើយយើងផលិតឡើង ដើម្បីបំពេញតម្រូវការ របស់អតិថិជន​ ជាពិសេស សម្រាប់យុវវ័យតែម្តង។ ទន្ទឹមគ្នានេះដែរ លោក ជា សុជាតិ បានអំពាវនាវអោយអតិថិជនទាំង អស់ជាវនូវផលិតផលសាមសុង Galaxy A 2016 នាំចូលស្របច្បាប់ ដែលមានបិទ sticker “Cambodia Privilege” នៅលើសំបកទូរសព្ទ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីក្រុមហ៊ុនសាមសុង។ ជាមួយគ្នានេះដែរ សូមសំណូមពរដល់រាជរដ្ឋាភិបាល ជួយទប់ស្កាត់នូវផលិតនាំចូលគេចពន្ធនានា ដើម្បីធានាបាន នូវតម្លាភាពនៃការ ប្រកួតប្រជែងស្របច្បាប់​។  សូមបញ្ជាក់ថា sticker “Cambodia Privilege” ត្រូវបានផលិតឡើងដោយក្រុមហ៊ុន សាមសុង ដើម្បីសំគាល់ផលិតផលទូរសព្ទ និង ថេប្លេត សាមសុង ដែលនាំចូលស្របច្បាប់ ហើយនឹងត្រូវបិទ លើគ្រប់ទូរសព្ទ និង​ថេប្លេត សាមសុងចាប់ពី សប្តាហ៍នេះតទៅ ដើម្បីអតិថិជនងាយស្រួលចំណាំ។ សម្រាប់ព័ត៌មានបន្ថែមសូម​ចូលទៅ កាន់គេហទំព័រ www.samsungmobilepress.com 


អំពីក្រុមហ៊ុន Samsung Electronics co., Ltd ៖ គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទាំង 84 ប្រទេស ដោយ​មាន​បរិមាណលក់ ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗអត្ថបទនិងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]