ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ បឹងទំពុន ដឹកនាំដោយអនុសេនីយ៍ទោ ឡូ ភារម្យ មេប៉ុស្តិ៍បឹងទំពុន ធ្វើការឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីយកកាំបិត ចាក់សម្លាប់ទៅលើដៃគូរួមភេទ នៅក្នុងផ្ទះសំណាក់ពន្លឺច័ន្ទ ស្ថិតនៅភូមិចំរើនផល ក្រុម៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ហេតុការណ៍នេះកើតឡើង នៅម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១១ សីហា ២០១២ នៅក្នុងផ្ទះសំណាក់ពន្លឺច័ន្ទ ស្ថិតនៅភូមិចំរើនផល ក្រុម៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

មានករណីចាក់សម្លាប់ ដើម្បីយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកសេ ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ។ ជនរងគ្រោះឈ្មោះ ហ៊ាង អាយុ ៣២ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រះវិហារ។

ចំណែកជនដៃដល់ ឈ្មោះ ធី ណា ភេទប្រុស អាយុ១៩ឆ្នាំ គ្មានទីលំនៅមិនពិតប្រាកដ ប្រកបមុខរបរ រកស៊ីលក់ខ្លួន នៅស្តាតអូឡាំពិក។

តាមចម្លើយសារភាពរបស់ ជនដៃដល់ បាននិយាយថា នៅម៉ោងប្រមាណ ៦ល្ងាច ឈ្មោះ ហ៊ាង បានមករកខ្ញុំ ខណៈខ្ញុំកំពុងឈរមើលគេ ហាត់ប្រាណនៅ ស្តាតអូឡាំពិក ដូចសព្វមួយដង ខណៈនោះ ជនរងគ្រោះបានមក និយាយលេងជាមួយខ្ញុំ ហើយបបួលរូបខ្ញុំថា ទៅដើរលេង និងទៅរកញ៉ាំអី។

ជនដៃដល់បានបន្តទៀតថា ក្រោយពីហូបចុករួចហើយ ជនរងគ្រោះក៏បបួលរូបខ្ញុំទៅ ដេកនៅផ្ទះសំណាក់ ។ នៅពេលទៅដល់ផ្ទះសំណាក់ ពន្លឺច័ន្ទ និងបានរួមភេទរួច នៅម៉ោង ៩និង៣០នាទីយប់ ជនល្មើសក៏បានធ្វើសកម្មភាព សម្លាប់ឈ្មោះ ហ៊ាង ក្រោយពីឈ្មោះសម្ងំដេក ក្រោយពីអស់កម្លាំង ពេលរួមរក្សជាមួយគ្នារួច។  

ជនរងគ្រោះត្រូវជនដៃដល់ ចាក់ត្រូវជាង១០កាំបិត ដោយមួយកាំបិត ចាក់ត្រូវបំពងក និងអារក ហើយចាក់ត្រូវពោះ ៣កន្លែង ទ្រូង ៣កន្លែងទៀត។

សូមបញ្ជាក់ថា មុននឹងជនរងគ្រោះស្លាប់ រវាងជនដៃដល់ និងជនល្មើស មានការប្រតាយប្រតប់គ្នាផងដែរ ដោយឃើញមានស្នាមរបួសនៅលើខ្លួន និងដៃរបស់ជនល្មើស។

ចម្លើយសារភាព របស់ជនដៃដល់ បាននិយាយថា មកពីជនរងគ្រោះ បង្ខំឲ្យបៀមលិង្ក។

សពជនរងគ្រោះ ត្រូវបានតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំគ្រួសារយកទៅធ្វើបុណ្យ នៅស្រុកកំណើត ខេត្តកំពត៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយ៖ប៉ិច នរៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]