ភ្នំពេញ៖ ស្របពេលដែល មួយរយៈពេល ក្រោយនេះមាន អ្នកសិល្បៈមួយចំនួន កំពុងតែពើបប្រទះ និងការបង្ហោះឃ្លីបវីដេអូ និងសារជេរវាយប្រហារ ទៅលើអ្នកសិល្បៈចំៗ ដោយមិនសំចៃដៃនោះ។ ស្រាប់តែថ្មីៗនេះ មានវត្តមានតារាចម្រៀង និងសម្តែង២ដួង គឺកញ្ញា គង់ វង្សយ៉ាទី និងស្រីស្អាត សុន ស្រីពេជ្រ បានបង្ហាញសារសុំចិត្តអ្នកលេង Facebook កុំប្រើបណ្តាញនេះ ដើម្បីរិះគន់បំពានបែបជាន់ពន្លិច អ្នកសិល្បៈហើយគួរតែលេង ដើម្បីជាប្រយោជន៍ដល់ សង្គមជាតិវិញទើបល្អ ។

តាមរយៈសារដែលបង្កប់អត្ថន័យ ក្នុងការតបតទៅដល់អ្នកលេង Facebook របស់តារាស្រីទាំង២ដួងនោះ បានសរសេរបង្ហោះ នៅលើ Facebook របស់ពួកគេ ក្នុងគោលបំណង សុំចិត្តទស្សនិកជន ឲ្យយល់ពីអារម្មណ៍អ្នកសិល្បៈ ហើយសុំកុំរិះគន់ បែបជេរប្រមាថជាន់ពន្លិច លើអ្នកសិល្បៈតទៅទៀតអី ។

តារាសម្តែងស្រីស្អាត សាច់សរវ័យក្មេង កញ្ញា គង់ វង្សយ៉ាទី បានបង្ហោះនៅលើ Facebook ដោយសរសេរជាភាសាខ្មែរថា « ការពិតការលេង Facebook គួរតែលេងដោយត្រឹមត្រូវ លេងដោយចែក រំលែកសេចក្តីល្អ លេង Facebook ដោយការទទួលខុសត្រូវ លេង Facebook ឲ្យមានប្រយោជន៍ ដល់សង្គមជាតិ ហើយបើល្អបំផុត លេងកុំបំពានអ្នកណា គឺត្រូវមានការគោរព គ្នាទៅវិញទៅមក គំនិតល្អគួរចែករំលែក » ។

ដោយឡែកតារាចម្រៀង ដែលមានទឹកដម សំនៀងផ្អែមពិរោះ កញ្ញា សុន ស្រីពេជ្រ ក៏បានសរសេរបង្ហោះនៅលើ Facebook ផ្ទាល់ខ្លួនរបស់នាងផងដែរថា « ពេលខ្លះមាន Facebook ធ្វើឲ្យអ្នកដឹងថាអ្នកណាខ្លះ ជាមិត្តអ្នកណាខ្លះជាសត្រូវ មនុស្សខ្លះល្អជាមួយយើង តែនៅនឹងមុខតែបើ នៅក្រោយខ្នងវិញ លួចចាក់ច្រើនដងណាស់ ពេលខ្លះការទ្រាំមិន អាចដោះស្រាយបានទេ សិល្បៈមិនរីកចម្រើនទេ ព្រោះតែមានមនុស្ស ជំពូករិះគន់ជាន់ពន្លិច » ។

បើទោះបីជាពេលនេះ តារាចម្រៀង និងសម្តែង២ដួងនេះ បានបង្ហាញសារក្នុងចេតនា ចង់បានអ្នកយល់ចិត្តនេះ តារាទាំងពីរដួងនេះ មិនបានបញ្ជាក់ច្បាស់ ពីមូលហេតុនៃការរំ លេចសារនេះក៏ពិតមែន តែសាររបស់ពួកនាង បានបង្ហោះនោះ សរបញ្ជាក់ឲ្យឃើញហើយថា តារា២ដួងនេះទំនង ជាត្រូវបានអ្នកលេង Facebook រិះគន់វាយប្រហារហើយមើលទៅ បានជាពួកនាងមាន ប្រតិកម្មបែបនេះ ៕





កញ្ញា សុន ស្រីពេជ្រ







កញ្ញា គង់ វង្សយ៉ាទី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ