សព​បុរស​ម្នាក់​​ដែល​គេ​ប្រទះ​ឃើញ​​សល់​តែ​គ្រោង​ឆ្អឹង​​ កាល​ពី​វេលា​ម៉ោង​​​៦​ល្ងាច​ថ្ងៃទី​២៧ ​កក្កដា ២០១២ កន្លង​ទៅ​​នៅ​ចំណុច​​ក្នុង​ព្រៃ​​របោះ​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​​ត្របែក ​ឃុំ​រុង​រឿង ស្រុក​​ថ្ពង ត្រូវ​បាន​មន្ត្រី​ប៉ូលិស​​មូល​ដ្ឋាន​ស្រុក​​ថ្ពង ​សហ​ការ​ជា​មួយ​មន្ត្រី​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ខេត្ត ធ្វើ​ការ​ស្រាវជ្រាវ​ និង​ចាប់​ខ្លួន​​ជន​ល្មើសបាន​​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​​​ព្រឹក​ថ្ងៃទី​​១១ សីហា ២០១២ ​នៅ​ក្នុង​ភូមិ​ស្តុក ឃុំ​តំណាក់​រាំង ​ស្រុក​ឧដុង្គ បន្ទាប់​ពី​​ជន​​នេះ​នាំ​មិត្តភក្តិ​ទៅ​សម្លាប់​ប្លន់​យក​ម៉ូតូ ហើយ​រត់​​គេច​ខ្លួន​​ជាង​​១​ខែ ។

នាយ​រង​ការិយា​ល័យ​កណ្តាល​នគរបាល​​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​ខេត្ត លោក​អនុ​សេនីយ៍​ឯក ​សម សាក់ ប្រាប់​ឱ្យ​ដឹង​ថា ​គ្រោង​​ឆ្អឹង​សព​ដែល​គេ​ស្គាល់​នេះ​ ឈ្មោះ​សឿន សំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​​មាន​ប្រពន្ធ​ឈ្មោះ​អៀម ​ចាន់រី ទើប​​សម្រាលបាន​​កូន​មួយ​ក្រោយ​ពី​បាត់​ប្តីជាង​កន្លះ​ខែ ​មាន​លំនៅ​ភូមិ​ត្រពាំង​រុន ឃុំ​តំណាក់​រាំង ស្រុក​ឧដុង្គ ​។ លោក​អនុ​សេនីយ៍​​ឯក ​បន្តថា ជន​ល្មើស​ដែល​​នាំ​មិត្ត​ភក្តិ​ទៅ​សម្លាប់​ប្លន់​យក​ម៉ូតូ​​​នោះ​ឈ្មោះ​ទឿន ម៉េង ​ភេទប្រុស អាយុ​​២៦​ឆ្នាំ ​មាន​ប្រពន្ធ​កូន​ពីរ​នាក់​នៅ​ក្នុង​​ភូមិ​ស្តុក ឃុំ​តំណាក់​រាំង ស្រុក​ឧដុង្គ ជា​កម្ម​ករ​សំណង់ត្រូវ​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ហើយ ។​

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]