មាន​ការ​ភ្ញាក់​​ផ្អើល​​មួយ​ទាំង​ព្រឹក​ព្រលឹម​​​ដោយ​ពួក​ក្មេង​ទំនើង​ជិះ​ម៉ូតូ​វ៉ា​​គ្នា​តាម​ផ្លូវ​លំ​តូច​ចង្អៀត​​ជ្រុល​ទៅ​បុក​លោក​យាយ​អាយុ​៧៦​ឆ្នាំ ម្នាក់​ដែល​កំពុង​​ដើរ​តាម​ផ្លូវ​ខ្ទាត​​ចម្ងាយ​៥​ម៉ែត្រ​ បណ្តាល​ឱ្យ​បាក់​ជើង​ខាង​ស្តាំ​​រយះ​មុខ​ដួល​​សន្លប់​​​​នៅ​នឹង​កន្លែង ​កាល​ពី​ថ្ងៃទី​១០ សីហា ​២០១២ ​​វេលា​ម៉ោង​៥​ព្រឹក​ ស្ថិត​ក្នុង​ភូមិ​សេក​យំ ឃុំ​ពង​ទឹក ស្រុក​រំដួល ។

បើ​តាម​​ចៅៗ​​លោក​យាយ​ប្រាប់​ឱ្យ​ដឹង​ថា ​លោក​យាយ​រង​គ្រោះ​ឈ្មោះ​​កឹម ង៉ែន ​អាយុ​៧៦​ឆ្នាំ រស់​នៅភូមិ​កើត​ហេតុ​​ខាង​លើ ។ មុន​ពេល​កើត​ហេតុ​​គាត់​​បាន​ដើរ​ចេញពី​ផ្ទះ​តាម​ផ្លូវ​លំ បំណង​ទៅ​រើស​​ផ្លែ​ត្នោត​​ទុំ​ជ្រុះ​នៅវាល​ស្រែ​ លុះ​ដើរ​បាន​ចម្ងាយ​ប្រមាណ​​៤០​ម៉ែត្រ​ ស្រាប់តែ​មាន​ម៉ូតូ​​ក្រុម​ក្មេង​ទំនើង​៣​ទៅ​៤​​គ្រឿង​ ជិះ​ប្រដេញ​គ្នា​​ ពេល​នោះ​មាន​ម៉ូតូ​១​គ្រឿង​បើក​​​វ៉ា​ម៉ូតូ​៣​គ្រឿង ដោយ​ផ្លូវ​តូច​ចង្អៀត​​ក៏​ជ្រុល​ទៅ​បុក​លោក​យាយ​ពី​ក្រោយ​ពេញ​ទំហឹង បណ្តាល​ឱ្យ​​​ប៉ើង​​ទៅ​មុខ​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ​ បាក់​ជើង​ខាង​ស្តាំ​​រយះ​មុខ​បែក​ក្បាល​សន្លប់​​នៅ​នឹង​កន្លែង ។​ ចំណែក​ម៉ូតូ​​បង្ក​ដួល​ចូល​ទៅ​​ក្នុង​ស្រែ​ក្រោយ​​មក​ក្មេង​​ទំនើង​នោះ​ក៏​លើក​ម៉ូតូ​ឡើង​ជិះ​គេច​ខ្លួន​បាត់ ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]