បរទេស៖ យុទ្ធធានាការមួយ ត្រូវបានបង្កើតឡើងដើម្បី ស្វែងរកកុមារាម្នាក់ ដែលធ្វើមនុស្សជុំវិញពិភពលោក រំជួលចិត្ត បន្ទាប់ពីរូបភាពរបស់កុមារានេះ ពាក់អាវធ្វើពីស្បោងប្លាស្ទិក មានឈ្មោះកីឡាករ Lionel Messi ត្រូវបាន ចែកចាយពេញ​ បណ្តាញសង្គម កាលពីថ្មីៗនេះ ។

តាមប្រភពព័ត៌មានបានលើកឡើងថា កុមារារូបនេះត្រូវបានគេគិតថា អាចជាក្មេងប្រុសរស់នៅក្នុង តំបន់សង្គ្រាមក្នុង ប្រទេសអ៊ឺរ៉ាក់ ដែលបានពាក់អាវធ្វើពី ថង់ប្លាស្ទិកមានស្នាមឆូតពេញ សនិងខៀវ តំណាងឲ្យក្រុមជម្រើសជាតិ អាហ្សង់ទីន និង មានសរសេរឈ្មោះ កីឡាករ Messi និង លេខ ១០ នៅពីខាងក្រោយ ។


រូបកុមារារូបនេះ

យ៉ាងណាមិញ រូបភាពកុមារាដែលគេបានឃើញ តែពីក្រោយខ្នង និង មិនបានឃើញមុខមាត់ពីខាងមុខនោះ  ដែល ត្រូវបានធ្វើឲ្យ អ្នកលេងបណ្តាញសង្គម រំជួលចិត្ដស្ទើរគ្រប់គ្នានេះ ​គឺកំពុងត្រូវបាន ក្រុមអ្នកគាំទ្រកីឡាករ Lionel Messi នាំគ្នាបង្កើតយុទ្ធធានាការមួយ ស្វែងរកក្មេងប្រុសរូបនេះ ដើម្បីប្រគល់ អាវមានឈ្មោះកីឡាករ Messi ដ៏ពិសេសមួយ ។

ក្នុងនោះដែរ លើបណ្តាញសង្គម Twitter មានគណនីមួយដែលជា គណនីរបស់ Messi fans បានថ្លែងបញ្ជាក់ថា ពួកគេបានទាក់ទងទៅ កាន់អ្នកតំណាងឲ្យ កីឡាករឈ្នះពានរង្វាន់ Ballon d'Ors ចំនួន៥លើករូបនេះផងដែរ ហើយអ្នកតំណាងនោះ បានបញ្ជាក់ថា ពួកគេរីករាយក្នុងការ ជួយផងដែរ ។

លើសពីនេះ ក្នុងគណនី Messi 10 នេះ ក៏បានបង្ហោះសារមួយថា ពួកគេចង់ដឹងថា ក្មេងប្រុសនេះ ជានរណាដូច្នេះ កីឡា Messi នឹងអាចរៀបចំអ្វីមួយសម្រាប់រូបគេ។


គួរបញ្ជាក់ដែរថា មកដល់ពេលនេះពុំមានដំណឹង ច្បាស់ថារូបភាពនេះត្រូវបានថតនៅកន្លែងណា និងថតតាំង ពី ពេលនោះទេ ប៉ុន្តែតាមការបង្ហោះតាមបណ្តាញសង្គម បញ្ជាក់ថាក្មេងប្រុសនេះ ប្រហែលជារស់នៅក្នុងតំបន់ Dohuk ប្រទេសអ៊ឺរ៉ាក់ ជាទីកន្លែងដែលមានរាប់ពាន់គ្រួសារបាន ធ្វើចំណាកស្រុកទៅក្នុងជំរុំ ដើម្បីគេចពី ក្រុមអ៊ឺស្លាមជ្រុលនិយម ISIS៕

 

កីឡាករ Lionel Messi

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]