បន្ទាប់ពីតំបន់ Lujiang នៃខេត្ត Anhui បានបដិសេធទៅនឹងការចោទប្រកាន់អំពី ការដែលថា មានរូបបុរស ៣នាក់ស្ថិតក្នុងចំនោម ជាង១០០ក្រុមនៃអ្នករួមភេទជាក្រុម ជាលេខា និង ថ្នាក់ដឹកនាំ​ របស់ពួកគេ អ្នកប្រើប្រាស់គេហទំព័រ មួយចំនួនបានផ្លាស់ប្តូរមកនិយាយថា បុរសម្នាក់ក្នុងរូបថត នេះតាមពិតជា ថ្នាក់ដឹកនាំម្នាក់នៃសកលវិទ្យាល័យ ក្នុងទីក្រុង Hefei  ខេត្ត Anhui។

រូបភាពនៃ មនុស្សប្រុស ៣នាក់ និង នារី ២នាក់ ក្នុងឈុតឆាករួមភេទជាក្នុង ត្រូវបានដាក់បញ្ចូលនិង មើលពាសពេញក្នុង Internet កាលពីថ្ងៃទី ៨ខែសីហា។

ពីតំបូង បុរស២នាក់ត្រូវបានចោទប្រកាន់ថាជាមន្រ្តីកំពូលក្នុងជួររដ្ឋាភិបាល នៃតំបន់ Lujiang ដោយសាររូបថតផ្លូវការ ដែលបានផ្សព្វផ្សាយ ជាមួយរូបថត ស្រាតនោះ បានបង្ហាញថា ពួកគេមានរូបរាងដូចគា្ន។

មន្ត្រីកំពូលឈ្មោះ លោក Wang Minsheng និង លោក Jiang Dabinបានបដិសេធ នឹងការចោទប្រកាន់ និងនិយាយថា មាននណារម្នាក់បាន យករូបថតទាំងនោះទៅកាត់តក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីវាយប្រហារពួកគេ ដោយហេតុផលមួយចំនួន។

ប៉ុន្តែវាអាចមើលឃើញថា រូបភាពនេះវាគ្មានដានបញ្ជាក់ថាបានកែដោយកុំព្យូទ័រនោះទេ។ យោងទៅតាម បណ្តាញ Internet ដែលនាំមុខគេខាងរូបថតស្រាតធម្មជាតិ បាននិយាយថា រូបថតទាំងនេះគឺបានថតយូរណាស់ មកហើយចេញពី ឈុតឆាករួមភេទជាក្រុមពិតៗ។

កាលពីល្ងាចម្សិលមិញ ពេលដែលរូបភាពទាំងនេះត្រូវបានបន្ត ផ្សព្វផ្សាយ និង រងការរិះគន់នោះ មាន អ្នកប្រើប្រាស់ Internet មួយចំនួន បានបញ្ជាក់ថា បុរសម្នាក់ក្នុងរូបភាពគួរតែជា អនុលេខាធិការនៃ គណៈកម្មាការ CYL(សម្ព័ន្ធយុវជនកុម្មុយនីស) នៃសកលវិទ្យាល័យ ក្នុង ទីក្រុង Hefei។  ពួកគេក៏បានបញ្ចូលរូបភាព ធម្មតា របស់បុរសម្នាក់នេះដើម្បី អោយអ្នក​និយមលេង Internet ធ្វើការប្រៀបធៀប។

ថ្នាក់ដឹងនាំសកលវិទ្យាល័យក៏បានធ្វើការបដិសេធផងដែរថា រូបភាពនារីទាំងនោះជាគ្រូមកពីសកលវិទ្យាល័យ។

ជាចុងក្រោយ គាត់បានសារភាពថា គាត់បានធ្វើវាពិតមែនកាលពី ៥ឆ្នាំមុន និងមានការសោកស្តាយយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន។ គាត់ត្រូវបានគេផ្តល់លុយយ៉ាងច្រើនសំរាប់ការធ្វើបែបនេះ។

ដោយ នីតា

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]