បច្ចេកវិទ្យា៖ ក្រោយពីការសម្ពោធ ជាផ្លូវការ នូវរថយន្ត Ford Explorer ស៊េរីថ្មី​ 2016 នាឆ្នាំទៅមិញ រួចមក យើងសង្កេតឃើញថា វត្តមាននៃរថយន្តនេះ កំពុងតែធ្វើចរាចរណ៍ នៅលើដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ប៉ុន្តែប្រហែលជា អស់លោកអ្នក មួយចំនួន មិនទាន់បានដឹង នូវបច្ចេកវិទ្យាមួយចំនួន​ ដ៏អស្ចារ្យ និងឆ្លាតវៃ ដែលបំពាក់នៅលើ រថយន្តនេះ នៅឡើយទេ។​

ដូច្នេះថ្ងៃនេះ យើងសូមបង្ហាញជូន នូវបច្ចេកវិទ្យាសំខាន់ៗ មួយចំនួន ដែលមាននៅលើ រថយន្តនេះដូចជា ៖

១) ប្រព័ន្ធចូលចត ដោយស្វ័យប្រវត្តិ ដោយមិនបាច់កាន់ចង្កូត​

រថយន្ត Ford Explorer 2016 ធ្វើអោយការបើកបរ កាន់តែងាយស្រួល ជាមួយនឹង ប្រព័ន្ធជំនួយចូលចត ដោយមិនបាច់កាន់ចង្កូត ដែលមានបំពាក់ ប្រព័ន្ធជំនួយ ចូលចត បែបអក្សរ T (Perpendicular Park) និងប្រព័ន្ធជំនួយ ចូលប្រអប់ បែបអក្សរ P (Parallel Park) និង ប្រព័ន្ធជំនួយ សំរាប់ការបើកចាកចេញ ពីចំណតដោយស្វ័យប្រវត្តិ (Park Out Assist)។

២) ពោងសុវត្ថិភាព ក្នុងខ្សែក្រវ៉ាត់ នៅកៅអីជួរទីពីរ

ជាឧបករណ៍ការពារសុវត្ថិភាព កម្រិតខ្ពស់ ដែលត្រូវបានបង្កើតឡើង ដើម្បីជួយកាត់បន្ថយ ការរងរបួស ផ្នែកក្បាល ក និងទ្រូង សម្រាប់អ្នកដំណើរខាងក្រោយ ជាពិសេសកុមារ និងអ្នកដំណើរ ដែលមានវ័យចំណាស់ ដែលអាចងាយ នឹងរងរបួស ហើយបច្ចេកវិទ្យានេះ គឺមានតែនៅក្នុង រថយន្ត Ford Explorer មួយប៉ុណ្ណោះ។​

៣) បើកឃ្លុបខាងក្រោយ ដោយពុំចាំបាច់ប្រើដៃ

ជាប្រព័ន្ធស្វ័យប្រវត្តិ ដែលអាចឲ្យអតិថិជន បើក ឬបិទឃ្លុបខាងក្រោយ ដោយមិនចាំបាច់ ប្រើដៃ គ្រាន់តែធ្វើការគ្រវីជើង នៅផ្នែកខាងក្រោមកណ្តាល នៃកាងខាងក្រោយ នៃរថយន្ត។

៤) ប្រព័ន្ធកំណត់ គំលាតសុវត្ថិភាព និងបន្ថយល្បឿន ដោយស្វ័យប្រវត្តិ

ជាប្រព័ន្ធសំរាប់ឲ្យលោកអ្នក រីករាយក្នុងការបើកបរ ក្នុងរយៈចម្ងាយវែង ដោយពុំហត់នឿយ ព្រោះប្រព័ន្ធនេះ អាចធ្វើការបន្ថយល្បឿន ដោយស្វ័យប្រវត្តិ ទៅតាមរថយន្តខាងមុខ ជាពិសេស លោកអ្នកអាចកំណត់ នូវគំលាតសុវត្ថិភាព ក្នុងការធ្វើដំណើរ ដើម្បីជៀសវាង នូវការចាប់ហ្រាំ្វងបន្ទាន់។

៥) ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ខាងមុខ

ជាប្រព័ន្ធជំនួយ ក្នុងការប្រកាសអាសន្ន ករណីអ្នកបើកបរ មិនប្រយ័ត្ន ឬភ្លេចមើលផ្លូវ ប្រព័ន្ធនេះនឹងបង្ហាញ ជាភ្លើងសញ្ញា ពណ៍ក្រហម​ រួមនឹងសំឡេងពញ្ញាក់ ដល់អ្នកបើកបរ អោយប្រុងប្រយ័ត្ន ជាធម្មតាវាបង្ហាញ នៅពេលមាន ឡាន ម៉ូតូ ឬ ឧបសគ្គនៅពីមុខ ឬសូម្បីតែរនំាងផ្លូវ រង្វង់មូល ឬផ្លូវបត់កោងខ្លាំង។

ដើម្បីឲ្យកាន់តែយល់ច្បាស់ ប្រិយមិត្តអាចទស្សនា វីដេអូដូចខាងក្រោម៖

សម្រាប់ព៌តមានបន្ថែម សូមទំនាក់ទំនង មកកាន់ទូស័ព្ទលេខ 012 333 975 (ភ្នំពេញ) ឬ​ 063 766 661 (សៀមរាប) ឬ​ ចូលទៅកាន់ បណ្ដាញទំនាក់ទំនងសង្គម www.facebook.com/RMAFordCambodia/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]