រថយន្ត​​តាកូម៉ា​ ពណ៌​ស មួយ​គ្រឿង បើក​​​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ព្យាយាម​​វ៉ា​រថយន្ត​មួយ​គ្រឿង​​នៅ​ពី​មុខ​ក៏វាក់​ជា​មួយ​​ម៉ូតូ​វីវ៉ា ពណ៌​ក្រហម មួយ​គ្រឿង​បើក​ដោយ​បុរស​ម្នាក់​កំពុង​​ឆ្លង​ថ្នល់​ជាន់​​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​​ចំពី​មុខ​ពេញ​ទំហឹង បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​​ខ្ចាត​​១០​ម៉ែត្រ​ រងរបួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​​ឯក​ជន​មួយ​ កាល​ពី​វេលា​ម៉ោង​​៩​និង​២០​នាទី​យប់​​ថ្ងៃទី​១១ សីហា ២០១២ ​តាម​បណ្តោយ​ផ្លូវ​មុខ​បណ្ណា​គារ PBC ។

យោង​តាម​​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​គេ​ឃើញ​រថយន្ត​​តាកូ​ម៉ា​ ពណ៌​ស មួយ​គ្រឿង បើ​ក​ដោយ​បុរស​ម្នាក់​យ៉ាង​លឿន​​តាម​ផ្លូវ​លេខ​២៧១ ​ក្នុង​ទិស​ដៅ​​ពី​ជើង​ទៅ​ត្បូង លុះ​​មក​ដល់​ចំណុច​កើត​ហេតុ​​​បាន​ព្យា​យាម​​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​​​នៅពី​មុខ​ក៏​វាក់​ជា​មួយ​ម៉ូតូ​វីវ៉ា ពណ៌​ក្រហម មួយ​គ្រឿង​ទៀត​បើក​ដោយ​បុរស​ម្នាក់​​កំពុងឆ្លង​ផ្លូវ​ជា​ហេតុ​បណ្តាល​ឱ្យ​​បុក​ពេញ​ទំហឹង​តែ​ម្តង ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]