រថយន្ត​មែរ​សឺដេស ពណ៌​ខ្មៅ បើក​ដោយ​បុរស​ស្រវឹង​ជោក​ម្នាក់​យ៉ាង​លឿន​ ហើយ​បត់​ឆ្វេង​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ​ពណ៌​​​ក្រហម ​ជិះ​ដោយ​បុរស​២​នាក់​ចំពី​មុខ​ពេញ​ទំហឹង បណ្តាល​​ឱ្យ​​រង​របួស​ធ្ងន់​ត្រូវ​​បាន​​រថយន្ត​សាមុយ​​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​មួយ​ កាល​ពី​វេលា​ម៉ោង​​១​និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១១ សីហា ​២០១២ ​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

យោង​តាម​សម្តី​​​លោក​ហឿន វឿន នាយ​​រង​ផ្នែក​សណ្តាប់​ធ្នាប់​​ចរា​ចរ​ជើង​គោក ខណ្ឌ​សែន​សុខ ​បាន​ឱ្យ​ដឹង​ថា ​រថយន្ត​មែរ​សឺដេស​​ពណ៌​ខ្មៅ ​មួយ​គ្រឿង​​បើក​ដោយ​បុរស​ស្រវឹង​ជោក​​ម្នាក់​ក្នុងល្បឿន​​លឿន​​តាម​បណ្តោយ​​​មហា​វិថី​​សហ​ព័ន្ធ​រុស្ស៊ី​​ពី​កើត​ទៅ​លិច​​ លុះ​​មក​ដល់​ចំណុច​​កើត​ហេតុ​​បាន​បត់​ឆ្វេង​ក៏​​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម ​មួយ​គ្រឿង​ជិះ​ដោយ​​បុរស​២​នាក់​​ក្នុង​ទិស​ដៅ​​បញ្ច្រាស​ទិស​​គ្នា​​ចំពី​មុខ​ពេញ​ទំហឹង​តែ​ម្តង ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]