តារាចម្រៀងមានទឹកដម សំនៀងពីរោះពីររូប និងជាអតីតសមាជិក ដែលធ្លាប់រួមរស់ នៅក្នុងទ្រនំ ហង្សមាសជាមួយគ្នា កញ្ញា សុគន្ធ នីសា និង ឱក សុគន្ធកញ្ញា តែដោយឡែក រយៈពេលចុងក្រោយអ្នក ទាំងពីរក៏បាន បែកពីគ្នាដោយសារតែ សុគន្ធ នីសា បានចាកចេញពីទ្រនំហង្សមាស ហើយក៏មកងាកចូល ប្រឡូកក្នុងទ្រនំ ផលិតកម្ម ថោន(Town) មកដល់សព្វថ្ងៃ។

តែទោះជាយ៉ាងណា បើគិតទៅពីសន្ទុះ កេរ្តិ៍ឈ្មោះ របស់តារាស្រី ទាំងពីរនាក់វិញ ហាក់បីដូចជាមាន ការប្រទាញប្រទង់គ្នា មានន័យថា សុគន្ធ នីសា និង សុគន្ធកញ្ញា មានការគាំទ្រ ពីទស្សនិកជន យ៉ាងខ្លាំងរៀងៗខ្លួន ។ បើទោះបីជា សុគន្ធ នីសា ធ្លាប់មានការ គាំទ្រលើកស្ទួយយ៉ាងខ្លាំង ពីផលិតកម្មហង្សមាស ពិសេសពីអតីត ម្ចាស់ស្នេហ៍របស់ នាងក៏ដោយ តែមកដល់ទ្រនំថ្មី ក្នុងផលិតកម្មថោន សន្ទុះនៃការគាំទ្ររបស់នាង ក៏នៅតែមិនបាត់បង់ដដែល។

ដូច្នេះធ្វើឲ្យគេទាំងពីរនាក់ មានការប្រឹងប្រែង ទាញរកប្រជាប្រិយភាព និងការគាំទ្រពីមហាជនទូទៅ ដើម្បីឲ្យមានភាពលេចធ្លោរ សម្រាប់ខ្លូនឯងផ្ទាល់ និងសម្រាប់ ផលិតកម្មផងដែរ។ នៅក្នុងចំណោមតារា ចម្រៀងស្រីល្បីៗ នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេសង្កេតឃើញថា មានតែតារាចម្រៀង ស្រីពីររូប គឺ សុគន្ធ នីសា និង ឱក សុគន្ធកញ្ញា នេះទេ ដែលទទួលបានការ ថតស្ពតធំៗនានា ច្រើនជាងគេ ។

ជាក់ស្តែងនាពេលកន្លងមក គេឃើញថា សុគន្ធ នីសា បានទទួលថត ស្ពតពាណិជ្ជកម្មដូចជា ក្រុមហ៊ុនទូរស័ព្ទ SAMSUNG , ក្រុមហ៊ុន សាប៊ូដុសខ្លួន ,ក្រុមហ៊ុន ខោទ្រនាប់ ស៊ាងលាង ,...និងមានក្រុមហ៊ុន ជាច្រើនទៀត ។ ចំណែកឯ ឱក សុគន្ធកញ្ញា ក៏បានថតស្ពតឲ្យ ក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុន ឆ្នោតណាហ្គា , ក្រុមហ៊ុន Smart Mobile , ក្រុមហ៊ុនសាប៊ូ Sunsilk ,ក្រុមហ៊ុន ភេសជ្ជៈ កូកាកូឡា,... និងស្ពតជាច្រើនទៀតផងដែរ។

អ្វីដែលនាំឲ្យពួកគេ ទាំងពីរនាក់ ទទួលបានការចេញទៅ ថតស្ពតពាណិជ្ជកម្ម ជាច្រើននេះ ដោយសារតែអ្នកទាំងពីរ ជាតារាចម្រៀងដ៏ ល្បីល្បាញមាន ទេពកោសល្យ លេងស្ទាយល៍ និងមានទំាងរូប សម្រស់គួរឲ្យ ទាក់ទាញផងដែរ។ បើទោះយ៉ាងនេះក្តី ត្រូវបានមហាជន អាចព្យាករណ៍បានថា នីសា និង សុគន្ធកញ្ញា បើនិយាយឲ្យ ឃើញជាក់ស្ដែង ការរកចំណូល ពីការងារថតស្ពត បានច្រើនជាងគេ គឺអាចបានទៅលើ តារាចម្រៀង ឱក សុគន្ធកញ្ញា ព្រោះក្នុងរយៈកាលជាង ១ឆ្នាំ ចុងក្រោយនេះ ត្រូវបានប្រភពបង្ហើបថា នាងអាចរកចំណូល ពីវិស័យសិល្បៈ ដែលបូករួមទាំងការ ថតស្ពតនេះផង ត្រូវបានគេ ព្រលយឲ្យដឹងថា មានប្រមាណ ជាងកន្លះលានដុល្លារ ឯណោះ៕

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយ៖ ទាវ សុធារ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា