ភ្នំពេញ៖ កូនប្រុសបង្កើតរបស់តារាកំប្លែងជើងចាស់ នាយក្រឹម បានចេញមុខបកស្រាយប្រាប់ដល់ Khmerload នៅវេលាម៉ោង១រសៀល ថ្ងៃទី២១​ មករា ២០១៦ នេះឲ្យដឹងថា ព័ត៌មានដែលមានគេបង្ហោះ និងចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលសរសេរជាភាសាអង់គ្លេសថា «Sleep with him last night ban 250$» ដែលមានន័យថា «ដេកជាមួយគាត់កាលពីយប់មិញ បាន២៥០ដុល្លារ» នោះ ជាការបង្ហោះរបស់ជនអគតិ ដែលមានគោលបំណងអាក្រក់ ចង់បង្ខូចកេរ្តិ៍ឈ្មោះឪពុក (នាយក្រឹម) និងគូដណ្តឹងរបស់ខ្លួនតែប៉ុណ្ណោះ។


រូបភាពដែលគណនីក្លែងក្លាយ សរសេរបង្ខូចកេរ្តិ៍ឈ្មោះ

លោក អ៊ូ ប៉ុនមុន្នីអាឡេន កូនប្រុស លោក អ៊ូ ប៉ុណ្ណារ៉ាត់ (នាយក្រឹម) បានបញ្ជាក់ប្រាប់ Khmerload តាមទូរសព្ទថា គណនីឈ្មោះ Dav Pattaya Phorn ជាគណនីហ្វេសប៊ុកក្លែងក្លាយតែប៉ុណ្ណោះ ដែលតែងតែព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះ គូដណ្តឹងរបស់ខ្លួន ជាច្រើនដងរួចមកហើយ។ រូបថតចុងក្រោយ ដែលគណនីក្លែងក្លាយនោះ យកទៅបង្ហោះ មានរូបនាយក្រឹម ឈរជាមួយនារីវ័យក្មេងម្នាក់ ឈ្មោះ សុដ មុន្នីនាថ ត្រូវជាគូដណ្តឹងរបស់លោក ហើយរូបថតនោះទៀតសោត រូបលោកជាអ្នកថតដោយផ្ទាល់ដៃ នៅក្នុងថ្ងៃឆ្លងឆ្នាំ (Countdown) និងមានមិត្តភក្តិបងប្អូននៅទីនោះទៀតផង។

កូនប្រុសនាយក្រឹម បានបន្ថែមឲ្យដឹងទៀតថា នៅពេលនេះ ឪពុករបស់ខ្លួនបានដាក់ពាក្យបណ្តឹងនៅសង្កាត់ភ្នំពេញថ្មី រួចហើយ ដើម្បីរកមុខជនអគតិដែលបានបង្ហោះរូបភាព ហើយសរសេរបង្ខូចកេរ្តី៍ឈ្មោះយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបានឡើយ។ រូបលោកក៏សូមសំណូមឲ្យប្រិយមិត្តទាំងអស់ ជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក កុំឲ្យមានការយល់ច្រឡំ ព្រោះនោះជាព័ត៌មានមិនពិត និងអត់ច្បាស់លាស់ ដែលត្រូវជនអគតិបង្កើតឡើងតែប៉ុណ្ណោះ។ ជាចុងក្រោយ លោក អ៊ូ ប៉ុនមុន្នីអាឡេន ក៏សូមឲ្យផេកត្រូលខាងលើ ដែលបានយកទៅបង្ហោះបន្តនោះ មេត្តាលុបចេញជាបន្ទាន់ផងដែរ ព្រោះវាអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសឪពុករបស់លោក៕

 


លោក អ៊ូ ប៉ុនមុន្នីអាឡេន និងគូដណ្តឹង


រូបថតថ្ងៃឆ្លងឆ្នាំ

រូបថត៖ ផ្តល់ឲ្យ

ដោយ​ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]