ជើងហោះហើររបស់ក្រុមហ៊ុនទេសចរណ៍ VietJet ដែលមានតម្លៃសំបុត្រយន្ដហោះថោកនោះ ត្រូវបានគេពិន័យជាទឹកប្រាក់ ១,២៤៤ ដុល្លារ ដោយសារតែបាន បង្កើតឲ្យមានកម្មវិធី ដ៏អធឹកអធមនោះការបង្ហាញម៉ូតឈុតប៊ីគីនីនិងរាំ ពីស្រីស្អាតជាច្រើននាក់ ដោយមិនមានការសុំអនុញ្ញាត។ យោងទៅតាមកាសែត Tuoi Tre បានឲ្យដឹងថា អាជ្ញាធរអាកាសចរណ៍ របស់ប្រទេសវៀតណាមត្រូវ បានធ្វើការផាកពិន័យទៅលើ ក្រុមហ៊ុនអាការចរណ៍នេះ ក្នុងការអនុញ្ញាតឲ្យ មានក្រុមអ្នករាំដែលមានឈ្មោះថា Hawaiian មកធ្វើពិធីរាំរែកនៅលើយន្ដហោះនេះ ដែលធ្វើដំណើរពី ហូជីមិញ ទៅ ញ៉ាត្រាង។ ការសម្ដែងនេះធ្វើឡើងនៅក្នុង រយៈពេល៣នាទី ដោយមានអ្នកសម្ដែងចំនួន៥នាក់ ដែលនៅពេលនោះមានអ្នកដំណើរជា ច្រើននាក់បានថតទុក និងបានបង្ហោះនៅក្នុងប្រព័ន្ធអិនធើណេតភ្លាមៗ។

ពិតជាប្លែក ដែលមានស្រីស្អាត ស្លៀកពាក់ប៊ីគីនីធ្វើការរាំ នៅលើយន្ដហោះ។ តើប្រិយមិត្ដយល់យ៉ាងណាចំពោះបញ្ហានេះ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]