រាជធានីភ្នំពេញ​ ៖ បុរស​ស្រវឹងជោក​ម្នាក់​បាន​បើក​ម៉ូតូ​​ស្មាស​ពណ៌​ខ្មៅ​មួយគ្រឿង​យ៉ាង​​​លឿន​និង​រេ​ចង្កូត​ពេញ​ផ្លូវ​ ហើយព្យាយា​មបើក​វ៉ា​ម៉ូតូ​មួយ​គ្រឿង​​ទៀត​​នៅពី​មុខ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​​ម៉ូតូ​ណៃ​ហត​ ពណ៌​ខ្មៅ ​ជិះ​ដោយ​​​មន្ត្រី​ប៉ូលិស​២នាក់​កំពុង​​ល្បាត​ពេល​យប់​ចំពី​ក្រោយ​ពេញ​ទំហឹង​ កាលពី​វេលាម៉ោង​៣និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃទី​១០​ ​សីហា ​តា​ម​បណ្តោយ​​ផ្លូវ​លេខ​​២៧១ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក ​បណ្តាល​ឱ្យ​ប៉ូលិស​ម្នាក់​ដែល​អង្គុយ​ខាង​ក្រោយ​របួសធ្ងន់​ត្រូវ​បាន​ដឹក​​តាម​​ម៉ូតូ​យក​ទៅ​មន្ទីរ​ពេទ្យ​ ឯ​ប៉ូលិស​ម្នាក់​ទៀត​​ជាអ្នក​​​បើក​ម៉ូតូ​របួស​​ស្រាល​ ​។ ​

ដោយ​ឡែក​​​បុរស​ស្រវឹង​ដែល​​បើក​​ម៉ូតូ​ស្មាស​​របួស​ស្រាល​ដែរ​ដោយគ្រាន់​តែ​រលាត់​ដៃ​ជើង​​​ និងបែក​មុខ​​តិចតួច ​។ ​បុរស​ស្រវឹង​បើក​ម៉ូតូ​ស្មាស​ពណ៌​ខ្មៅ​ឈ្មោះ​ពៅ អៀង ​អាយុ​៣០​ឆ្នាំ ​ស្នាក់​​​នៅ​ស្រុក​កៀន​ស្វាយ ​ខេត្ត​កណ្តាល ​។ ​ឯ​ប៉ូលិស​ទាំង​២នាក់​ជិះ​ម៉ូតូ​ណៃហត​ពណ៌​ខ្មៅ​ ​អ្នក​បើក​ឈ្មោះ​ហេង​ ពុ​​ទ្ធី ​របួស​ស្រាល​និង​​អ្នកជីះ​ពី​ក្រោយ​​ ដែល​របួស​ធ្ងន់​​ឈ្មោះ​ប៉ន​ វិបុល ​ទាំង​២នាក់​ជា​ប៉ូលិស​នៅ​អគ្គ​ស្នងការ​នគរ​​ដ្ឋាន​​បាល​​ជាតិ​​ ។

យោងតាម​ប្រភពព័ត៌​មា​ន​ពី​កន្លែងកើតហេតុ​បាន​ឱ្យដឹងថា ​មុនពេល​កើត​ហេតុ​​គេឃើញ​ម៉ូតូ​ស្មាស​ពណ៌ខ្មៅ​មួយ​គ្រឿង​បើក​បរ​ដោយ​​បុរស​ស្រ​វឹង​​​ជោក​ម្នាក់​បានបើក​យ៉ាងលឿន​​តាមផ្លូវ​លេខ​២៧១ ​ក្នុងទិស​ដៅ​ពីជើង​ទៅត្បូង ​ស្រាប់​តែ​​មក​ដល់​កន្លែង​កើត​ហេតុ​ក៏ព្យា​យាម​បើក​វ៉ា​ម៉ូតូ​មួយគ្រឿង​នៅ​ពី​មុខ​ក៏ជ្រុល​ចង្កូត ​ទៅបុក​ម៉ូតូ​ណៃ​ហត​​ បើក​ស្រប​ទិស​គ្នា​ខាង​មុខ​​ជិះ​ដោយ​ប៉ូលិស​​២នាក់​កំពុង​​ល្បាត​ពេល​យប់​​​ចំពី​ក្រោយ​​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល​ប្រាវ​​ទៅ​នឹង​ថ្នល់​និងធ្វើ​ឱ្យ​ប៉ូលិស​ម្នាក់ជិះ​ពី​ក្រោយ​​រង​របួស​​ធ្ងន់​ ​ត្រូវ​បាន​ដឹក​តាម​ម៉ូតូយក​ទៅ​​​​មន្ទីរពេទ្យ​ ​ឯ​អ្នក​បើក​គ្រាន់​តែ​រលាត់​ដៃ​ជើង​​បន្តិច​ប៉ុណ្ណោះ​​ ។ ចំណែក​បុរស​ស្រវឹង​នោះវិញ​ក៏​រង​របួស​ស្រាល​ផង​ដែរ​ដោយ​គ្រាន់​​តែ​រលាត់​ដៃ​ជើង​​និង​​បែក​មុខ​តិចតួច​ ។

ប្រភព​បន្តថា ​ក្រោយ​ពេល​កើតហេតុ​ប៉ូលិស​ទាំង​២នាក់​បាន​ទូរស័ព្ទ​​ហៅ​ប៉ូលិស​២នាក់​ទៀត​ជិះ​ម៉ូតូ​ណៃហត​ដូចគ្នា​​មក​យក​បុរស​ស្រវឹង​​យក​ទៅ​​ដោះ​ស្រាយ​គ្នា​នៅ​អគ្គស្នងការ​​នគរ​បាល​ជាតិ​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]