ចិន៖ កាលពីថ្ងៃទី១៣ ខែមករា ២០១៦ ប៉ូលិសចិន បានបង្ក្រាបបទល្មើសបច្ចេកវិទ្យាមួយ ដែលក្រុមជនល្មើសជាអ្នកផ្តល់សេវាកម្មឧបករណ៍អេឡិចត្រូនិក ជួយសិស្សសាលាក្នុងការប្រឡង។

ការបង្ក្រាបនេះ ធ្វើឡើងនៅក្នុងទីក្រុង Weiyang ខេត្ត Xian និងរកឃើញគ្រឿងអេឡិចត្រូនិកជាច្រើន ត្រូវបានប្រើប្រាស់សម្រាប់ឆ្លើយឆ្លងគ្នា ជាមួយសិស្សសាលាក្នុងពេលប្រឡង។ ក្នុងនោះប៉ូលិសប្រមូលបានដូចជា កាបូបភ្ជាប់វិទ្យុទាក់ទង វែនតាអាចចាក់សម្លេងស្តាប់បាន និងឧបករណ៍មួយចំនួនទៀតដែលអាចទទួលនិងបង្ហាញអក្សរ។

បទល្មើសនេះ ត្រូវបានបង្ក្រាបក្រោយពេលដែលប៉ូលិស កត់សម្គាល់ឃើញមានរថយន្តមួយគ្រឿង គួរឲ្យសង្ស័យ ដែលមានអង់តែន និងចតនៅចំហៀងផ្លូវ។ នៅពេលប៉ូលិសចូលទៅសាកសួរ បុរស២នាក់ ដែលស្ថិតនៅក្នុងរថយន្តនោះ ប៉ូលិសក៏បានរកឃើញ ឧបករណ៍ម៉ាស៊ីនទាក់ទងចំនួន៣ វិទ្យុទាក់ទង២ (អាយកូម) ទូរសព្ទដៃ៧គ្រឿង កាតធនាគារមួយចំនួន និងគ្រឿងអេឡិចត្រូនិកតូចៗ ចំនួន១៨០ ផ្សេងទៀតដែលប្រើប្រាស់សំរាប់ទាក់ទង និងជួយសិស្សក្នុងពេលប្រឡងផងដែរ។

គួរបញ្ជាក់ថា ជនល្មើសធ្លាប់ប្រព្រឹត្តបទល្មើសនេះ ដើម្បីជួយសិស្សជាង ៥ពាន់នាក់មកហើយ មុនពេលត្រូវបានប៉ូលិសចាប់ខ្លួន៕ តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរ ចំពោះបទល្មើសប្រភេទនេះ?








ប្រភព៖ Shanghaiist

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]