អាល់បានី៖ ក្រុមជីហាដរដ្ឋអ៊ីស្លាម ISIS កំពុងតែបង្កើនការរកលុយរបស់ខ្លួន នៅក្នុងជំនួញដាំ និងជួញដូរកញ្ឆា លក់ឲ្យឈ្មួញនៅទ្វីបអ៊ឺរ៉ុប និងចក្រភពអង់គ្លេស។

យោងតាមប្រភពព័ត៌មាន Mirror របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា ក្រុម ISIS បានចូលទៅកាន់កាប់ចំការដាំកញ្ឆាមួយកន្លែង ដែលមានតម្លៃដល់ទៅ ៤ពាន់លានដុល្លារអាមេរិក នៅតំបន់ភ្នំ ក្នុងប្រទេសអាល់បានី ដែលធ្លាប់ត្រូវបានគ្រប់គ្រងដោយក្រុមឧក្រិដ្ឋកម្មម៉ាហ្វីយ៉ាពីមុនមក។

គួរបញ្ជាក់ថា ចំការកញ្ឆាដែល ISIS ចូលទៅកាន់កាប់នោះ ធ្លាប់ជារបស់មេម៉ាហ្វីយ៉ាប្រទេសអ៊ីតាលី ដែលអាចប្រមូលផល សម្រាប់យកទៅលក់បានតម្លៃ ៤ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ដោយដឹកតាមយន្តហោះឯកជន និងកប៉ាល់ ដើម្បីយកទៅចែកចាយលក់បន្ត នៅតាមបណ្តាប្រទេសនានា ដោយក្នុងនោះ គេដឹងថា នៅអ៉ឺរ៉ុប និងអង់គ្លេស។

យ៉ាងណាមិញ មុនពេល ISIS ចូលមកគ្រប់គ្រង ទីនោះធ្លាប់ត្រូវបានកងកម្លាំងពិសេសអាល់បានី វាយឆ្មក់បង្ក្រាបម្តងរួចមកហើយ ហើយទើបតែពេលថ្មីៗនេះ កងកម្លាំងពិសេស បានបើកការវាយប្រហារជាថ្មី ទៅលើទីតាំងសំខាន់ៗ និងប្រមូលបាន ទំនិញកញ្ឆានៅកំពង់ផែ ដើមកញ្ឆាជាច្រើនក្នុងចំការ និងអាវុធជាច្រើនទៀតផងដែរ៕




ប្រភព៖ Mirror

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]