កណ្តាល ៖ រថយន្តមួយគ្រឿង បានក្រឡាប់ធ្លាក់ផ្លូវ ទៅបុកផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតផ្ទះចំនួន២ខ្នង កាលវេលាម៉ោង៣ និង៤០នាទី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១២ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេច ៣១-៣២ នៅចំណុចភូមិសាស្រ្ត ភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល។

ប្រភពព័ត៌មានពី នគរបាល បានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ខាងលើ ម៉ាក FUZO ពាក់ស្លាក់លេខ បាត់ដំបង 3A-0320 ដឹកក្រដាស់ បើកបរដោយឈ្មោះសេង ភារៈ ភេទប្រុស អាយុ២៧ឆ្នាំ មានទី លំនៅ ភូមិថ្នល់បំបែក ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង បើកបរក្នុងទិសដៅពីជើង ទៅត្បូង មកដល់ចំណុចកើត ហេតុខាង លើ រថយន្តនោះក៏បានជ្រុលចង្កូតធ្លាក់ថ្នល់ក្រឡាប់ ហើយ ទៅ បុកផ្ទះប្រជាពលរដ្ឋធ្វើឲ្យខូចខាតផ្ទះចំនួន២ខ្នងដែលផ្ទះនោះសងអំពីឈើប្រស័ង្គសី មួយខ្នងខូចខាត បន្តិចបន្តួច និងមួយខ្នងទៀតខូចខាតទាំងស្រុង ។ប្រភពព័ត៌មាននគរបាលដដែលបានបន្តទៀតថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះឈឹម សារុន ភេទប្រុស អាយុ៦១ឆ្នាំ រងរបួសស្រាល រីឯអ្នកបើកបររថន្ត រងរបួសធ្ងន់(បែកក្បាល) ។

បច្ចុប្បន្នរថយន្តបង្កខាងលើ ត្រូវនគរបាលចរាចរណ៍ ស្ទូចយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិនិងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]