កូឡំប៊ី៖ កាលពីពេលថ្មីៗនេះ ទស្សនាវដ្តីកូឡំប៊ី Vea Magazine បានចេញផ្សាយ រូបថតជាច្រើនសន្លឹក រវាងកីឡាករបាល់ទាត់ សញ្ជាតិព័រទុយហ្គាល់ ដ៏ឆ្នើម Cristiano Ronaldo របស់ក្លិបស្រមោល.ស Real Madrid នៅយប់ នៃពិធីបុណ្យមួយ ជាមួយនឹង តារាម៉ូដែលស្រី សញ្ជាតិកូឡំប៊ី នាង Nataly Rincon។


កីឡាករ Cristiano Ronaldo

ជាមួយគ្នានេះដែរ ទស្សនាវដ្តី Vea Magazine ក៏បានឲ្យដឹងថា ពួកគេទាំង ២នាក់ បានចំណាយពេល នៅជាមួយគ្នា ដោយកីឡាករ វ័យ៣០ឆ្នាំ Cristiano Ronaldo មិនបានបញ្ឈប់ ការបង្ហាញ សេចក្តីស្រលាញ់ ចំពោះនាង Nataly ឡើយ ដោយបានផ្តល់ស្នាមថើប នៅលើកញ្ចឹង.ក និងបំបោសអង្អែលសក់នាង ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ សាមីខ្លួនផ្ទាល់ មិនទាន់មានប្រតិកម្ម ឬបញ្ជាក់ យ៉ាងណានោះទេ ខណៈរូបថត របស់ពួកគេ ទាំង២ ក៏មិនទាន់បែកធ្លាយ ចេញមកក្រៅដែរ គឺមានតែនៅលើ ទស្សនាវដ្តី Vea Magazine ប៉ុណ្ណោះ៕


រូបថត Cristiano Ronaldo និងនាង Nataly Rincon នៅលើគ្របមុខ នៃទស្សនាវដ្តី Vea Magazine




តារាម៉ូដែលស្រី សញ្ជាតិកូឡំប៊ី នាង Nataly Rincon

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]