ប្រិយមិត្តដែលធ្លាប់បានទស្សនាខ្សែរភាពយន្ត Titanic  និង Avatar 3D ប្រហែលជាស្គាល់លោក James Cameron ដែលជាអ្នកដឹកនាំរឿងទាំងពីរនេះ និងរឿងល្បីៗមួយចំនួនទៀត។ ថ្មីៗនេះក្នុងទស្សនកិច្ច និង ពិធីចុះហត្ថលេខា លើគម្រោងផលិតកម្ម ជាមួយក្រុមហ៊ុននៅប្រទេសចិនមួយ លោកបានសម្លឹងនារីស្រស់ស្អាតចិន មួយដែលជាអ្នកចាត់ចែងឯកសារក្នុងកិច្ចចុះហត្ថលេខា មិនដាក់ភ្នែក។

អ្នកដឹកនាំរឿងសញ្ជាតិកាណាដា ដែលមានអាយុ ៥៧ ឆ្នាំនេះ ប្រហែលជាឆ្ងល់នឹងនារីក្មេងនេះ ដែលសកទូរស័ព្ទដៃចូលក្នុងអាវក្នុង ដូចក្នុងរូបទីមួយ ខាងក្រោម ហើយក៏ប្រហែលជាចាប់អារម្មណ៏នឹង ដើមទ្រូងរបស់នាងដែលបញ្ចេញយ៉ាងខ្លាំងពេលនាង អោនដាក់ឯកសារឲ្យលោក​ Cameron ចុះហត្ថលេខា។

ថ្មីៗនេះក្រុមហ៊ុនផលិតកម្ម និង អ្នកដឹកនាំរឿងកំពូលៗជាច្រើន មកពីសហរដ្ឋអាមេរិក បានចាប់ដៃជាមួយក្រុមហ៊ុនក្នុងស្រុកចិន  ក្នុងគម្រោងផលិតកម្មនានា ដើម្បីចាប់យកទីផ្សារផលិតកម្មនៅប្រទេសចិន ដែលកំពុងរីកចម្រើនផ្នែកសេដ្ឋកិច្ច គួរឲ្យកត់សម្គាល់។

សូមមើលរូបខាងក្រោម និង ផ្ដល់មតិចំពោះហេតុការណ៍នេះ។ 

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]