ភ្នំពេញ៖ តារាសម្តែង ដែលជាប់ងារថា ជាតារាទឹកភ្នែកកញ្ញា នី មុនីនាថ នៅពេលនេះកំពុងតែក្លាយ ទៅជាប្រធានបទក្តៅ សម្រាប់អ្នកដែលតាម ដានជីវិតអ្នកសិល្បៈ និងជីវិត ឯកជនរបស់នាង មានការងឿងឆ្ងល់គ្រប់ៗគ្នាថា ហេតុអ្វីបានជាតារាស្រីរូបនេះ សម្រេចចិត្តភ្ជាប់ពាក្យមានគូស្រករ ហើយបែរជា ព្យាយាមលាក់បាំង ព័ត៌មាននិងគម្រោង រៀបការខុសប្លែក ពីអ្នកសិល្បៈដទៃ ដែលគេតែង តែលាតត្រដាង ការពិតឲ្យមហាជនបានដឹង ។

នាពេលនេះមហាជនមាន ការទន្ទឹងរង់ចាំអ៊ុត មើលគ្រប់ៗគ្នាថា តើពេលណាតារាសម្តែង នាង នី មុនីនាថ ទម្លាយអត្តសញ្ញាណ គូដណ្តឹងដែលជា អាណិកជនខ្មែរ រស់នៅអាមេរិក បង្ហាញទស្សនិកជន បានដឹងឃើញនិងបង្ហាញ ពីគម្រោងរៀបការ ជាសាធារណៈដូចជាអ្នកសិល្បៈ ព្រោះថាកន្លងមកធ្លាប់ លេចឮព័ត៌មាន ល្ហិចល្ហៀងថា នាងភ្ជាប់ពាក្យយូរហើយ គ្រាន់តែនាងមិនដែលទម្លាយ ប្រាប់ឲ្យមហាជនដឹងឡើយ ។

ជុំវិញចម្ងល់ខាងលើនេះ ត្រូវបានម្តាយរបស់តារាទឹកភ្នែក នាង នី មុនីនាថ បានប្រាប់ Looking TODAY ឲ្យដឹងយ៉ាងខ្លីបែបលាក់បាំងថា «ខ្ញុំអត់ហ៊ាន និយាយរឿងកូនភ្ជាប់ពាក្យទេ សម្រាប់រឿងនេះសុំលាក់ទុក ហើយម្យ៉ាងទៀតខ្ញុំចង់ ទុកសិទ្ធិឲ្យកូនហើយសម្រាប់ ព័ត៌មានពិតឫយ៉ាងណា វាគង់តែលាតត្រដាងការពិតទេ »។

ពាក់ព័ន្ធទៅនឹង ចម្ងល់ខាងលើនេះ ត្រូវបានទស្សនិកជនជាច្រើន បានចោទសួរស្ទើរគ្រប់មាត់ថា បើគ្រាន់តែរឿងភ្ជាប់ ពាក្យមានគូស្រករ តាមប្រពៃណីត្រឹមត្រូវ ហេតុអីត្រូវលាក់ បាំងការពិតធ្វើអី ឫក៏មានអាថ៌កំបាំងអី នៅពីក្រោយខ្នង ។ ហេតុដូច្នេះបើចង់ដឹងថា មានរឿងអ្វីនៅពីក្រោយរឿងនេះ មានតែរង់ចាំអ៊ុតមើល ទាំងអស់គ្នាថា តើនាងអាចនឹងដឹក ដៃអនាគតស្វាមី ចូលរោងការនៅក្នុងពេលឆាប់ៗនេះ ដូចដែលពាក្យចចាមអារ៉ាម លើកឡើងដែរ ឫយ៉ាងណា ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ