នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បាន កើតឡើងកាលពីវេលាម៉ោង ៧យប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ នៅចំណុចមុខវត្ដកោះ ក្របី តាមបណ្ដោយ ផ្លូវលេខ៣៦៩ ស្ថិត នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌមាន ជ័យ រវាងម៉ូតូពីរគ្រឿង បណ្ដាលឱ្យមនុស្ស រងរបួសធ្ងន់ស្រាលចំនួន៦នាក់ ព្រមទាំង ម៉ូតូ២គ្រឿង ត្រូវខូចខាត ទាំងស្រុង។

មន្ដ្រីនគរបាលចរាចរណ៍ បាន ឱ្យដឹងថា ជនរងគ្រោះទាំង៦នាក់ខាងលើនេះ មាន៣នាក់ ជិះម៉ូតូម៉ាកសង់កូរ៉េ និង៣នាក់ ជិះម៉ូតូម៉ាកគុបសេ៩០ ។ ប្រភពព័ត៌មានបន្ដ ថា ភាគីរងគ្រោះដែលជិះម៉ូតូសង់កូរ៉េ ពណ៌ ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ទី១-ខៃ ចាន់និត ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់ នៅភូមិព្រែកតាអាវ សង្កាត់ ព្រែកថ្មី មានមុខ របរជាកសិករធ្វើចំការ ជាអ្នកបើក និងមាន អ្នកជិះពីក្រោយ២នាក់ទៀត ក៏រង របួសគួរសមផងដែរ។ ទី២-ឈ្មោះ ហ៊ុន ទីណា ភេទ ប្រុស ២៦ឆ្នាំ, ទី៣-ហា សុភ័ក្ដ្រ ភេទប្រុស អាយុ ២២ឆ្នាំ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យ ដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូ សង់កូរ៉េបើកបរក្នុងល្បឿនយ៉ាងលឿនដោយ មិនប្រកាន់ស្ដាំ ហើយបើកបរចូល ទៅបុក ម៉ូតូ មួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត ច្រាស់ទិសគ្នា បាន បុកគ្នាឮលាន់ដូចរន្ទះបាញ់។ សាក្សីបន្ដថា ភ្លាមៗនោះ ប្រជាពលរដ្ឋក៏បាននាំគ្នាជួយ ហៅរថយន្ដសាមុយដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកមានជ័យផងដែរ។

សមត្ថកិច្ចបានបន្ដថា ជនរងគ្រោះចំនួន ៣នាក់ ដែលត្រូវម៉ូតូសង់កូរ៉េបុកនោះ ជិះ ម៉ូតូម៉ាកគុប ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាក លេខភ្នំពេញ 1E-3910។ ក្នុងនោះ ទី១-ឈ្មោះ ហ៊ុយ សម្បត្ដិ ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែក ថ្មី ជាអ្នកបើកបរ, ទី២-ឈ្មោះ ហ៊ន សុខ ហេង ភេទប្រុស អាយុ ១៩ឆ្នាំ រងរបួសធ្ងន់ ជាអ្នកជិះពីក្រោយ, ទី៣-ឈ្មោះ សាន ស៊ីថារិទ្ធ ភេទប្រុស អាយុ ២៦ឆ្នាំ រងរបួស ធ្ងន់ ជាអ្នកជិះពីក្រោយ។ ចំពោះអ្នករងរបួស ធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត។

ក្រោយកើតហេតុភ្លាមៗ នគរបាលចរា ចរណ៍ខណ្ឌមានជ័យ បានចុះទៅវាស់វែង និង ដឹកជញ្ជូនម៉ូតូរងគ្រោះទាំងពីរគ្រឿង យក ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌ មានជ័យ ដើម្បីដោះស្រាយជាក្រោយ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិនិងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]