ភ្នំពេញ៖ តារាចម្រៀង កញ្ញា សុភ័ក្ត្រ កុសុម៉ា គឺជាតារាមួយដួង ដែលបោះជំហាន ចូលប្រឡូកសិល្បៈ តាំងពីកុមារភាព ថ្មីៗនេះបានបង្ហោះ រូបថត ដែលនាង នៅកុមារភាព ហើយប្រៀបធៀប នឹងរូបថតរបស់នាង ពេលបច្ចុប្បន្នដោយ មើលទៅរូបសម្រស់ របស់នាង ហាក់មានភាព ខុសប្លែកគ្នា ប្រៀបដូចជា មេឃនិងដី។ តែបើទោះជាកាលពីនៅ តូចនាងមិនសូវស្អាត ដូចពេលបច្ចុប្បន្នក៏ដោយ តែនាងបានបង្ហាញអារម្មណ៍ ជឿជាក់លើខ្លួនឯងថា គ្មានអ្វីត្រូវខ្មាសអៀនទេ ធ្វើជាមនុស្សត្រូវ ទទួលយកការពិត ។

តារាចម្រៀងដែលមាន សម្បុរខ្មៅស្រអែម កញ្ញា សុភ័ក្ត្រ កុសុម៉ា យករូបកាលពីនៅតូច តាំងពីឆ្នាំ២០០៤ មកធ្វើការប្រៀបធៀប ជាមួយរូបនាពេលបច្ចុប្បន្ន ក្នុងឆ្នាំ២០១៦ មើលទៅប្រៀបដូចជា មនុស្សពីរនាក់ផ្សេងគ្នា ដោយកាលពីនៅកុមារភាព នាងមានសម្បុរ ខ្មៅមិនស្អាតឡើយ តែរហូតមកដល់ពេលនេះ សម្រស់នាងកាន់តែស្រស់ស្អាត សម្បុរស្បែកក៏សរ មុខមាត់ក៏ស្រស់ថ្លា មិនដូចពីកាលពី ១២ឆ្នាំមុនឡើយ ហើយរូបថតកាលពី កុមារភាពតារារូបនេះក៏កម្រ និងបង្ហោះឲ្យអ្នកគាំទ្របានឃើញដែរ ។

ទន្ទឹមជាមួយនឹងការបង្ហោះ រូបរបស់ខ្លួនឯងក្នុងន័យ ចង់បង្អួតសម្រស់ប្រៀបធៀប ជាមួយអតីតកាលឲ្យអ្នក គាំទ្របានឃើញនោះដែល កញ្ញា សុភ័ក្ត្រ កុសុម៉ា ក៏បានសរសេរបង្ហោះនៅលើ Facebook របស់ខ្លួនថា « អត់ចង់រស់ ហាហា គិតម៉េចដែរ All nob???គ្មានអីត្រូវខ្មាសអៀន ធើ្វជាមនុស្សត្រូវទទួលយកការពិត»៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា