សាមសុងដែលជាក្រុមគ្រឿងអេឡិចត្រូនិចដ៏ធំមួយរបស់កូរ៉េខាងត្បួងបានចូលរួមអភិវឌ្ឍ ផ្នែកបច្ចេកវិទ្យា នៅកម្ពុជាតាមរយៈ ផ្តល់ឱកាសការងារដល់និស្សិតខ្មែរ នៅក្នុងមជ្ឈមណ្ឌល សេវាកម្មរបស់សាមសុង ក្នុងទីក្រុងភ្នំពេញដើម្បីទទួលបាន ចំណេះដឹងថ្មីៗពីបុគ្គលិក ជំនាញមកពី ក្រៅប្រទេសនិងជាការលើក ទឹកចិត្ត ដល់និស្សិតដែលកំពុងសិក្សាផ្នែកបច្ចេកវិទ្យា ខណៈពេលដែលកម្ពុជាកំពុង ត្រូវការអ្នកជំនាញ ផ្នែកនេះជាច្រើននាក់។

លោក ហួន ជេស្តា ដែលបំរើការនៅក្នុងមជ្ឈមណ្ឌលសេវាកម្មរបស់ក្រុមហ៊ុនសាមសុងនៅក្នុង ទីក្រុងភ្នំពេញ បន្ទាប់ពីបានចូលសិក្សា នៅក្នុងវគ្គបណ្តុះបណ្តាលរបស់ Samsung Tech Institute កាលពីឆ្នាំ2014 បានឲ្យដឹងថា៖ «ខ្ញុំបានទទួលចំណេះដឹង ទាំងរបៀបជួសជុល ការតំឡើងកម្មវិធីមូល ហេតុដែលបណ្តាល អោយគ្រឿងអេឡិចត្រូនិច ខូច Software នឹងបច្ចេកវិទ្យា​ថ្មីៗជាច្រើន បន្ទាប់ពីបានមក ធ្វើការងារនៅទីនេះ។ កាលពីមុនយើងរៀន ទ្រឹស្តីច្រើន តែនៅទីនេះយើង បានអនុវត្តន៍ច្រើន។ »

មាននិស្សិតដែលរៀបចប់វគ្គសិក្សារបស់Samsung Tech Instituteជំនាន់ទី1 ចំនួន 4 នាក់ ដែលកំពុង បំរើការងារនៅមជ្ឈមណ្ឌល សេវាកម្មរបស់ ក្រុមហ៊ុនសាមសុងនៅក្នុងទីក្រុងភ្នំពេញ ដែលរួមមាន លោកលី វ៉ាន់ណយ លោកទុំ បូរិទ្ទ និងលោកណេង បូរ៉ា។

លោក ណេង បូរ៉ា និង លោក លីវ៉ាន់ណយ ក៏បានអោយដឹងដែរថាក្រុមគ្រួសាររបស់​លោក ពិត​ជាមាន​​​ មោទនភាព​ណាស់នៅពេល ដែលបានឃើញកូន របស់ខ្លួនបានធ្វើការនៅ​ក្នុង ក្រុមហ៊ុនដ៏ល្បី​ល្បាញមួយ​នេះ។​​​​​​​​​  លោក បូរ៉ា  បានបញ្ជាក់ថា៖ «អ្នកភូមិខ្ញុំ បានជម្រុញឲ្យកូនៗ មករៀននៅវិទ្យស្ថានជាតិ បច្ចេកវិទ្យានៃកម្ពុជា ដើម្បីបានមានឱកាសបានធ្វើ ការងារក្នុងក្រុមហុ៊ន ធំដូចខ្ញុំ។»

វគ្គបណ្តុះបណ្តាលSamsung Tech Instituteគឺជាវគ្គបណ្តុះបណ្តាលបច្ចេកវិជ្ជាដំបូងគេបង្អស់ក្នុង ប្រទេសកម្ពុជាក្រោមការ ឧបត្ថម្ភនិង រៀបចំឡើង ដោយក្រុមហ៊ុន សាមសុងនិង វិទ្យាស្ថានជាតិបច្ចេកទេស កម្ពុជាតាំងពីឆ្នាំ2014 ដោយមានគោលបំណង លើកកម្ពស់គុណភាព ធនធានមនុស្សលើផ្នែកបច្ចេកទេស ដើម្បីប្រាកដ ថាគ្រប់និស្សិតដែលឆ្លងកាត់វគ្គ បណ្តុះបណ្តាលនេះនឹងអាចទទួលបានចំណេះដឹងពិត ប្រាកដ ដើម្បីទទួលបាន ការងារល្អដើម្បីផ្គត់ផ្គង់គ្រួសារ និងជួយដល់ ការអភិវឌ្ឍន៍សង្គមផងដែរ។ និស្សិតឆ្នើម រៀនចប់ពីវគ្គបណ្តុះ បណ្តាលនេះត្រូវបានជ្រើសរើសឲ្យបំរើ ការងារនៅក្នុង​ ក្រុមហ៊ុនសាមសុង។

លោក ទុំ បូរិទ្ធ ឲ្យដឹងថា៖ « ការចាប់យកជំនាញបច្ចេកវិទ្យានេះ​គឺល្អណាស់​សំរាប់យុវជនកម្ពុជា ព្រោះបច្ចុប្បន្ន នេះទីផ្សារ ការងាមានច្រើនសំរាប់មុខ ជំនាញនេះហើយនៅពេល​ ដែលយុវជន​កម្ពុជា យើងចេះជំនាញនេះ ច្រើនវាក៏ធ្វើអោយបច្ចេកវិទ្យានៅ ប្រទេសកម្ពុជាមានការ រីកចំរើនដែរ។​ »

ថ្មីៗនេះស្របពេលដែលប្រទេសកម្ពុជាបាននិងកំពុងធ្វើកំណែទម្រង់វិស័យអប់រំ ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុនរដ្ឋមន្រ្តី ក្រសួងអប់រំយុវជន និងកីឡា ក៏បានជំរុញនិងលើកទឹកចិត្ត អោយនិស្សិតកម្ពុជាចាប់ យក​ជំនាញសំខាន់ៗ​ដែល​មានដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វ័កកម្ម និងគណិតវិទ្យា (STEM)  ដែលសុទ្ធសឹង​ជា ជំនាញដែល​ជំរុញអោយការស្ថាបនានិង ការអភិវឌ្ឍន៍របស់ ប្រទេសកម្ពុជាកាន់ តែមាន ការរីកចំរើន។

ក្នុងរយៈ2ឆ្នាំនេះ មាននិស្សិតប្រមាណជាង 100នាក់ ដែលបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ ក្នុងចំណោមនោះ និស្សិតខ្លះ បានទទួលការងារនៅ ក្រុមហ៊ុនសាមសុង ភ្នំពេញ  ហើយមាននិស្សិត ជាច្រើននាក់ទៀត ដែលបានចេញទៅបម្រើការ នៅតាមស្ថាប័នផ្សេងៗទាំង ក្នុងប្រទេសនិង ក្រៅប្រទេស។ និស្សិតដែលទើប នឹងបញ្ចប់វគ្គបណ្តុះបណ្តាលSamsung Tech Institute ជំនាន់ទី 2 នឹងចូលមក បម្រើការងារនៅក្នុង ក្រុមហ៊ុនសាមសុងនាពេលឆាប់េនះ។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូន មនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។   យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

បញ្ចូលអត្ថបទដោយ ម​៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]