អ្នកក្លាហានថ្មីរបស់ប្រទេសចិនគឺ Sun Yang ដែលបានឈ្នះនូវ ការហែលទឹកសេរី ប្រវែង ៤០០ម៉ែត្រនៅក្នុងអូឡាំពិកថ្មី ជាមួយនឹង ១៥០០ម៉ែត្រ ហែលទឹកសេរីដូចគ្នា ដែលជាប់នៅក្នុងការប្រលងអូឡាំពិកទូទាំងពិភពលោក នារដូវក្ដៅ ឆ្នាំ២០១២នេះ បានភ្ជាប់ទំនាក់ទំនងជាមួយ នឹងតារាម៉ូដែល Mo Xi ។

តាមពត៌មានរបស់ឆាយណាប៊ិស បានឲ្យដឹងថា តារាម៉ូដែលនេះ បានបញ្ចប់ការសិក្សាពី មហាវិទ្យាល័យ Renmin របស់ប្រទេសចិន និងចាប់ផ្ដើមមាន សេ្នហាជាមួយនឹង កីឡាករហែលទឹកដ៏ល្បីនេះ កាលពីមុនរដូវក្ដៅនេះ បន្ទាប់ពីពួកគេបាន ស្គាល់គ្នាតាមរយៈអ្នកលេង បាល់បោះម្នាក់មកពីក្រុម ជាតិបាល់បោះរបស់បុរស ដែលបុរសជាអ្នកចូលចិត្ដនាំមនុស្សស្រីដើរលេង ដែលខណៈពេលនោះក៏មាន Mo Xi បានចូលរួម។

តាមរយៈប្អូនស្រីរបស់កីឡាករនេះវិញ បានធ្វើការបកស្រាយថា បងប្រុសរបស់ខ្លូន មិនមានទំនាក់ទំនង ដូចជាអ្វីដែលល្បីនោះទេ រឿងទាំងនេះកើតឡើងគ្រាន់តែធ្វើ ឲ្យមានការចាប់អារម្មណ៍ពី ទស្សនិកជនប៉ុណ្ណោះ។ ទោះជាយ៉ាងណា មានមនុស្សជាច្រើន និយាយថាប្រសិនជា Sun Yang ពិតជានៅជាមួយនឹង តារាម៉ូដែលនេះ Sun Yang គួរតែចេញមុខមកធ្វើការ បកស្រាយ។ តើហេតុអ្វីចាំបាច់លាក់លៀម? តើប្រិយមិត្ដយល់យ៉ាងណា ចំពោះស្នេហាដែលមិន បង្ហាញដល់អ្នកដទៃ? 

នេះជារូបភាពរបស់តារាម៉ូដែល Mo Xi 

កីឡាករហែលទឹកសេរី Sun Yang ដែលកំពុងតែមានពាក្យចចាមអារ៉ាមជាមួយនឹង Mo Xi 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]