ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ គណនីឈ្មោះ Visith Rithiya បានចេញមុខបង្ហោះជាសាធារណ: នៅលើបណ្តាញសង្គមហ្វេសប៊ុក និងផ្ញើរជូនជាពិសេស ទៅកាន់លោក ប៉ែន ចំរ៉ុង៖ «តើអ្នកមានភាពទំនួលខុសត្រូវក្នុងកាងាេទ?ហើយពីតំបូងហេតុអ្វី មិនព្រមដាក់ផ្លាកទៅថាអ្នកទទួលតែភ្ញាវ អ្នកមានអ្នកក្រអ្នកធម្មតា គឺមិនទទួលទេ។ ចាំបាច់េអាយអ្នកធម្មតា ដូចជាពួកខ្ញុំពិបាកនឹងហៅអ្នក មកធ្វើជាអ្នកកាត់សក់ក្នុងពិធីមង្គលកាធ្វើអី? កក់លុយហើយនិយាយគ្នាហើយ រួចរាល់តែមិនមានកិច្ចសន្យា។ បែបនេះេគហៅថាជាអ្វី? ជួយប្រាប់បន្តិចបានទេ? ខ្ញុំមិនយល់ ហើយខ្វះ៩ថៃ្ងទៀតពិធីមង្គល់នឹងចាប់ផ្តើម គាត់បានទូរសព្ទមកប្រាប់ថាគាត់ជាប់គេ នៅភ្នំពេញទៅតាមខេត្តមិនបានទេ....ខ្ញុំសូមទោស? ? ? ហើយគាត់ប្រាប់ថាចាំគាត់ រកអ្នកផ្សេង មកជំនួសអោយហើយបើពួកខ្ញុំ ចង់បានអ្នកផ្សេងពួកខ្ញុំទាក់ទងគាត់ធ្វើអី? បែបនេះមានន័យថាមិច? មានអ្នកណាយល់ទេ? ជួយប្រាប់បន្តិចបានអត់? Send to pen chomrong cambodian actor»។

ដំណឹងនេះមិនទាន់សាយភាយខ្លាំងនៅឡើយទេ កាលពីព្រឹកមិញនេះ ហើយខ្មែរឡូតក៏មិនទាន់ផ្សព្វផ្សាយដែរ ព្រោះភាគីសាមីខ្លួនផ្ទាល់ មិនទាន់ប្រតិកម្មចេញមុខបកស្រាយនៅឡើយ។ យ៉ាងណាមិញ នៅ១ម៉ោងជាងមុននេះ ពោលគឺម៉ោង ជិត១២ថ្ងៃត្រង់ គណនីមួយទៀត ឈ្មោះ IIand Rithiya បានសរសេរសារថ្មីមួយទៀត ជាសាធារណ: ចោទប្រកាន់ទៅលើលោកប៉ែន ចំរ៉ុង ដោយមានខ្លឹមសារថា៖ «ការងារនៅតាមមាត់របស់អ្នកមែនទេ? ចង់ cancel ក៏ cancel ភ្លាម ខ្ញុំយកលុយទៅជួលអ្នកឯង មិនបានហៅមក freeទេ បើមិនមកគួរប្រាប់ពីដំបូង ម្ល៉េះមិនបាច់អោយខ្ញុំពិបាក ដោយសារតែអ្នក (ប៉ែនចំរុង) នេះរឺចរិករកសីុជាតារា របស់អ្នក គ្មានទំនួលខុសត្រូវ? អ្នកចេះខ្លាចខ្មាសគេ សុំអោយខ្ញុំលុប post ចុះអ្នកមានយល់អារម្មណ៏ ពួកខ្ញុំទេ?»។

ក្រោយមកមុននេះប៉ុន្មាននាទីប៉ុណ្ណោះ ពោលគឺម៉ោង១កន្លះ រសៀលថ្ងៃទី១០ ខែមករា ២០១៦ គណនីហ្វេសប៊ុក Pen Chamrong (ប៉ែន ចំរ៉ុង) បានសរសេរសារវែងអន្លាយតបវិញថា៖

«សូមជំរាបសួរលោក លោកស្រីអ្នកនាងកញ្ញា ព្រមទាំងបង ប្អូនមិត្តភ័ក្រ្ត នៅក្នុង Facebook នៅពេលនេះខ្ញុំបាទមានរឿងមួយសុំអោយជួយពិចារណា ប្រហែលប៉ុន្មានខែមុន មានគេបានទាក់ទង ការងារ កាត់សក់ការ និង ពិធីករ និងច្រៀងកំដរភ្ញៀវពេលល្ងាច ដោយមានការណែនាំពីមិត្តភ័ក្ត្រ អោយស្គាល់លោកសំណាង អញ្ចឹង ចំពោះឈ្មោះ visith rithiya ខ្ញុំុមិនដែលស្គាល់គាត់ទេ។ ចំពោះPCR celebration កាងារដែលសម្រេចថា ទទួលលុះត្រាតែមាន កុងត្រា រឺលុយកក់ ព្រោះជៀសវាងការខកខាន រឺមិនទុកចិត្តគ្នាដោយប្រការណាមួយ ទាំងខាងខ្ញុំទាំងខាងភ្ញៀវ។ដោយឡែកខ្ញុំ និង មិត្តភ័ក្ត្រដែលណែនាំ តែងតែរំលឹក ជាច្រើនដងដែរពីរឿងកក់ប្រាក់ ព្រោះការងារអ្នកណាមិនចង់បាន តែប្រហែលជាគាត់រវល់ រឺក៏យា៉ងណាក៏ខ្ញុំអត់ដឹងដែរ ហើយគាត់ពន្យាថា ថ្ងៃនេះថ្ងៃនោះ(ដូចក្នុង message) ។

ចំពោះការវេរប្រាក់មកគឺ ជារឿងចាត់ចែងខាងគាត់ តែខ្ញុំអត់បានទទួលលេខកូតទេ (អាចមើលសារ ក្នុងរូបខាងក្រោមបាន) ។ ក្រោយមកខាងក្រុមកាងារខ្ញំ ក៏បានសម្រេចទទួលការងារថ្មី ព្រោះយើងបានធ្វើការរង់ចាំ យូរមកហើយដែរដូចដែលគាត់ បានផុសថាគាត់បានទាក់ទងមកខ្ញុំ តាំងពីខែ៩ ឯណោះ ទើបតែប្រហែល ៩ថ្ងៃមុននេះ ខាងម្ចាស់ដើមការក៏បាន callមក ដើម្បី បញ្ជាក់ចូលរួមការងារជាមួយគាត់ ហើយក៏មានការជជែកវែកញែក ។

គាត់បានផុសថាសុំអោយខ្ញុំ ផ្តល់ដំណោះស្រាយអោយគាត់។ ខ្ញុំ និង ក្រុមការងារ ក៏បានជួយសំរួលរកអ្នកជំនួសអោយទៀតទាំងមិនបាន កំរៃ១រៀលនោះទ្បើយ ទាំងខ្ញុំជិតដល់មោ៉ង ទ្បើងផ្សាយផ្ទាល់លើបុ៉ស្តិទូរទស្សន៍ហើយនៅតែរវល់តេរកអ្នកនេះ អ្នកនោះជំនួស។ចុះគាត់បានផុសបរិហារកេរ្តិ៍របស់ខ្ញុំបាទ គាត់នឹងអាចមានដំណោះស្រាយអោយខ្ញុំវិញទេ? ដូចនេះសង្ឃឹមថាពុកមែ៉បងប្អូន នឹងមិនមានការយល់ច្រលំទៀត ចំពោះរូបខ្ញុំបាទ ហើយក៏សូមអគុណដែលតែងតែគាំទ្រ ខ្ញុំបាទ និង PCR celebration សូមជូនពរអោយមានសំណាងល្អគ្រប់ៗគ្នា»៕

តើប្រិយមិត្តខ្មែរឡូត មានមតិយោបល់ យ៉ាងណាដែរ?











ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង