ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងកាលពីវេលាម៉ោង២១ថ្ងៃទី២០  ខែកុម្ភៈ ឆ្នាំ២០១២ នៅតាមបណ្ដោយផ្លូវ ជាតិលេខ១ ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌមានជ័យ រវាងម៉ូតូកង់៣និងម៉ូតូម៉ាក C125 បណ្ដាលឱ្យម្ចាស់ម៉ូតូទាំងពីរនាក់ ចូលដេកពេទ្យរៀងៗខ្លួន ។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍បាន ឱ្យដឹងថា ម្ចាស់ម៉ូតូរ៉ឺម៉កកង់ពណ៌ក្រហម ឈ្មោះអឿន ភេទប្រុស អាយុ៣៦ឆ្នាំ មាន ស្រុកកំណើតនៅភូមិឫស្សីក្អែប ឃុំបឹង ព្រះ  ស្រុកបាភ្នំ ខេត្ដព្រៃវែង បានរងរបួសបាក់ ស្មងជើង ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យ ។ ចំណែកភាគីម្ចាស់ម៉ូតូ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP-1095 មិនត្រូវបានគេស្គាល់អត្ដ សញ្ញាណ នោះទេ បានរងរបួសធ្ងន់  ហើយត្រូវបាន គេ បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

សាក្សីបានឃើញ ហេតុការណ៍ បានឱ្យ ដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូទាំង ពីរគ្រឿងបើកបរច្រាសទិសគ្នាតាមបណ្តោយផ្លូវជាតិលេខ១ តែមិនដឹង ជាយ៉ាងម៉េច ស្រាប់តែម៉ូតូទាំង ពីរគ្រឿងនោះ បុកគ្នាពេញទំហឹងតែម្ដង ។

បច្ចុប្បន្នម៉ូតូបង្កគ្រោះថ្នាក់ចរាចរណ៍ទាំង ពីរគ្រឿងត្រូវបាននគរបាលខណ្ឌមានជ័យ មករក្សាទុក ដើម្បីរង់ធ្វើការដោះស្រាយគ្នា ជាក្រោយ៕

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិនិងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]