ចិន៖ បុរសអ្នកស្រុកលាវនីងម្នាក់ បានកប់យោបល់ ដោយសារតែស្នាដៃសត្វឆ្កែរពិលរប៉ូចរបស់ខ្លួន មួយក្បាល ដែលវាអត់ការងារធ្វើ បានយកភួយមកខាំលេងយ៉ាងញក់ញី រហូតទាល់តែបែកការសម្ងាត់ ដែលខ្លួនបានខំប្រឹងលាក់ប្រពន្ធយ៉ាងជិត នាពេលកន្លងមក។

នៅព្រឹកព្រលឹមស្រាងៗ ក្រោកពីដំណេក ប្រពន្ធបុរសខាងលើ មានការភ្ញាក់ផ្អើល នៅពេលឃើញភួយ រហែករប៉ាត់រប៉ាយពេញផ្ទះ ជាមួយនឹងសន្លឹកលុយរហែកជាច្រើន។

បន្ទាប់ពីស្ត្រីជាប្រពន្ធសួរនាំប្តីរបស់នាងរួចមក ទើបដឹងថានោះជាលុយដែលគាត់ បានលាក់ទុកមិនឲ្យនាងដឹង។ ចុងក្រោយនាងបានបង្ខំឲ្យប្តីរបស់ខ្លួន ជាអ្នកបោសសំអាតសំរាមដែលរាយប៉ាយពេញផ្ទះ ដោយសារស្នាដៃរបស់សត្វឆ្កែចិញ្ចឹមរបស់ខ្លួន ដែលដេកធ្វើភ្នែកម៉ក់ៗ ដូចជាមិនដឹងរឿងអ្វីបានកើតឡើង ទាល់តែសោះនោះ។

គួរបញ្ជាក់ដែរថា ប្រាក់សរុបទាំងអស់ដែលលាក់ទុកនៅក្នុងភួយនោះ មានចំនួន ៣៨០០យ័ន ស្មើនឹង ៥៧៥ដុល្លារ។

នេះជាមេរៀនមួយ សំរាប់លោកប្តី ដែលមិនទុកចិត្តប្រពន្ធ ឬលាក់លុយទុកចាយខ្លួនឯង បែបនេះ៕

ប្រភព៖ Shanghaiist

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]