កាល​ពី​ព្រឹក​ថ្ងៃ​ទី ៩ សីហា ២០១២​នេះ Samsung បាន​រួម​ចំណែក​ផ្ដល់​កញ្ចប់​ថវិកា​ជំនួយ ដល់​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវការ​នូវ​គម្រោង​ «ការ​បង្កើត​ឱកាស​ការងារ និង​គ្រប់គ្រង​សំណល់​អេឡិចត្រូនិក ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ប្រទេស​កម្ពុជា» ដែល​បាន​រៀបចំ​ឡើង​​នៅ​សណ្ឋាគារ​ភ្នំពេញ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ប្រកប​ដោយ​ជោគជ័យ​ ក្រោម​អធិបតី​ភាព​​ដ៏​ខ្ពង់ខ្ពស់​របស់​​ ឯកឧត្ដម​ខៀវ មុត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​​ឯកឧត្ដម ពេជ​ សោភ័ណ ​​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រម​ទាំង​តំណាងក្រុមហ៊ុន​Samsung លោក យុងស៊ូ គីម​ អនុប្រធានផ្នែកបំរើសេវាអតិថិជនរបស់ក្រុមហ៊ុន​​Samsung អេឡិកត្រូនិកប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍, តំណាង​​​ម្ចាស់​គម្រោងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៏កសិកម្មហៅកាត់ថា UNIDO  , តំណាង​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ ​KOICA និង​បុគ្គល​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត។

ឆ្លៀត​ក្នុង​ឱកាស​បើក​សម្ពោធ​គម្រោង ក្រោម​ជំនួយ​​របស់​UNIDO លោក យុងស៊ូ គីម​ អនុប្រធានផ្នែកបំរើសេវាអតិថិជនរបស់ក្រុមហ៊ុន​​Samsung អេឡិកត្រូនិកប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​​ជា​តំណាង​របស់​Samsung Electronics ខ្ញុំ​មាន​សេចក្ដី​សោមនស្ស​រីករាយ​ជា​ទីបំផុត​ដែល​បាន​រួម​ចំណែក​គាំទ្រ ​និង​ដើរ​តួ​ជា​ម្ចាស់​ជំនួយ លើ​គម្រោង​របស់​UNIDO ​តាមរយៈ​ការ​គាំទ្រ និង​សហការ​យ៉ាង​កក់​ក្ដៅ​​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ រដ្ឋមន្ត្រី​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា បូក​រួម​ទាំង​​ស្ថាប័ន​ជា​ដៃ​គូ​ដទៃ​ទៀត។

គម្រោង​​មាន​រយៈពេល​៣​ឆ្នាំ​របស់​ UNIDO ដើម្បី​​រួម​ចំណែក​ក្នុង​ការ​គ្រប់គ្រង​​សំណល់​សម្ភារៈ​អេឡិចត្រូនិក​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​Samsung និង​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ(KOICA) ក៏​​បាន​រួម​ចំណែក​​​​​ជា​​ម្ចាស់​កញ្ចប់​ជំនួយ ដើម្បី​​​លើក​ស្ទួយ​វិស័យ​ការងារ និង​​និរន្តរភាព​បរិស្ថាន​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស និង រុញ​ច្រាន​កម្ពុជា​​ ​វៀរចាក​ឲ្យ​ឆ្ងាយ​​ពី​បំពុល​បរិស្ថាន​នានា​តាមរយៈ​ ការ​កែច្នៃ​ និង​គ្រប់គ្រង​សំណល់​សម្ភារៈ​អេឡិចត្រូនិក​ប្រកប​ដោយ​ប្រសិទ្ធភាព​​ស្រប​តាម​ស្តង់ដារ។


បន្ថែម​ពី​លើ​នេះ​ទៀត អគ្គនាយក​ សាខា​​ថៃ
សាមសុងអេឡិកត្រូនិក​ប្រចាំនៅ​កម្ពុជា លោកហ្គី ហានលី ក៏​បាន​លើក​ឡើង​ដែរ​ថា​ មិន​ត្រឹម​តែ​ចូល​រួម​អភិវឌ្ឍ បង្កើត​​ឧបករណ៍​អេឡិចត្រូនិក​​ប្រកបដោយគុណភាព​សម្រាប់​​បម្រើ និង​បំពេញ​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេសកម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​បាន​​​រួម​ចំណែក​ក្នុង​ការ​ការពារ​បរិស្ថាន និង​ផ្ដល់​ឱកាស​ការងារ​ដល់​យុវជន​កម្ពុជា​ថែម​ទៀត​ផង។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]