ភ្នំពេញ៖ កញ្ញា ទឹម រដ្ឋា ដែលជាតារាសម្តែង និងជាតារាបង្ហាញម៉ូដ ក្នុងក្រុម Cambodia Super Model ត្រូវបាន មិត្តសិល្បៈនិងក្រុមគ្រួសារ ធ្វើឲ្យនាងមានការភ្ញាក់ផ្អើល និងរំភើបតាំងពីថ្ងៃឆ្លងឆ្នាំ រហូតដល់ថ្ងៃទី៦ ម្សិលមិញនេះដោយនាងត្រូវបានគេ Surprise ខួបកំណើតមុនថ្ងៃជាប់ៗគ្នា៦ដង ។

ជាទូទៅសម្រាប់អ្នកសិល្បៈ ឲ្យតែដល់ថ្ងៃពិសេស (ខួបកំណើត) របស់ខ្លួនម្តងៗ តែងតែចំណាយលុយ រាប់ពាន់រាប់ម៉ឺនដុល្លារ រៀបចំកម្មវិធីជប់លៀង ជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីធ្វើឲ្យខ្លួនទទួល បានការចាប់អារម្មណ៍ និងធ្វើឲ្យប្រជាប្រិយភាពរបស់ពួកគេកើនឡើង ហើយនៅក្នុងនោះ បើទោះជាពួកគេមិនមានកម្មវិធីធំដុំ ឫក៏ភ្លេចថ្ងៃពិសេសរបស់ខ្លួន ពួកគេតែងតែត្រូវបានអ្នកនៅជុំវិញខ្លួន អ្នកគាំទ្រឫក៏គ្រួសារ លួចធ្វើខួបកំណើត ឲ្យពួកគេមានការភ្ញាក់ផ្អើល និងរំភើបចិត្តជាហូរហែ ។

តួយ៉ាងដូចជា តារាសម្តែងរាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា ថ្មីៗនេះត្រូវបានក្រុមគ្រួសារ និងអ្នកសិល្បៈលួចរៀបចំកម្មវិធីជប់លៀងខួបកំណើត ឲ្យនាង៦ថ្ងៃជាប់ៗគ្នា ទាំងដែលថ្ងៃខួបកំណើត នាងមិនទាន់ដល់ថ្ងៃផង តាមរយៈ Facebook របស់ ប្អូនស្រី កញ្ញា ទឹម រដ្ឋាគឺ កញ្ញា ទឹម វត្តី បានសរសេរបង្អួតអ្នកគាំទ្ររបស់ខ្លួន ជាភាសាខ្មែរថា «តាំងពីថ្ងៃទី២រហូតមកដល់ អីឡូវគឺជាលើកទីប្រាំមួយ ហើយដែរពួកយើង surprise គាត់ ប៉ុន្តែថ្ងៃពិតប្រាកដរបស់គាត់គឺថ្ងៃទី៧ មករា ឯណោះទេ ចឹងផុតម៉ោង១២យប់នេះ គឺដល់ថ្ងៃ ៧ មករា ចឹងហើយខ្ញុំសុំជូនពរឲ្យគាត់សំណាងល្អគ្រប់ពេលវេលា និងជោគជ័យបែបនេះ រហូតទៅគ្មានថ្ងៃសាបសូន្យ ខ្ញុំតែងតែចង់ឃើញស្នាមញញឹម របស់បងស្រីខ្ញុំបែបនេះជារៀងរហូត មិនមែនតែខ្ញុំទេព្រមទាំងគ្រួសារយើងទៀតផង ត្រូវចាំទុកថាស្នាមញញឹមរបស់បងស្រី គឺជាសេក្ដីសុខរបស់គ្រួសារយើង» ។

អ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ សម្រាប់ថ្ងៃកំណើតរបស់ តារាសម្តែងនាង ទឹម រដ្ឋា ឆ្នាំនេះ គឺពិធីជប់លៀងខួបកំណើតនាង ហាក់មិនបានបង្ហាញពីវត្តមានគូស្នេហ៍ថ្មី ឫក៏មានគូស្នេហ៍ថ្មី រៀបចំកម្មវិធីជប់លៀងឲ្យដូចកាលពីឆ្នាំមុនឡើយ ។ ដោយធ្វើឲ្យទស្សនិកជនជាច្រើន គិតថានាងទំនងជាចង់ ទុកពេលសម្រាប់ព្យាបាលបេះដូងសិនហើយមើលទៅ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម វត្តី