ភ្នំពេញ៖ ក្រោយពីមានព័ត៌មានជាច្រើន បានចុះផ្សាយយ៉ាងព្រោងព្រាត កាលពីម្សិលមិញនេះ ដែលថា តារាចម្រៀងប្រុស កែវ វាសនា មានប្រពន្ធជាថៅកែកូនកាត់ចិននោះ​ បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា តាំងពីដើមរហូតដល់បច្ចុប្បន្ន រូបលោកមិនដែលបង្ហាញគូស្នេហ៍ ឲ្យមហាជនបានដឹងនោះទេ គឺទើបតែពេលថ្មីៗនេះឯង ដែលមានព័ត៌មានលេចលឺថា កែវ វាសនា មានប្រពន្ធរួចទៅហើយ។

ចំពោះរឿងរ៉ាវមួយនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដែលអ្នកគាំទ្រ ចង់ដឹងកាន់តែច្បាស់ផងដែរថា លោក កែវ វាសនា ពិតជាមានប្រពន្ធរួចហើយមែនឬយ៉ាងណាទៅវិញ? ក្នុងនោះគេបានដឹងថា មានគណនីហ្វេសប៊ុកមួយ បានប្រើប្រាស់ឈ្មោះ និងរូបថតតារាចម្រៀងស្រីអ៊ីវ៉ា ដោយបានបង្ហោះរូបថតមួយសន្លឹក ហើយសរសេរថា «ខ្ញុំនឹងប្រពន្ធកែវ វាសនា មួយណាស្អាតជាង ? អរគុណ ខ្លាំងណាស់ដែលបងស្នា នឹងប្រពន្ធគាត់ Chy Chy ​បានអញ្ជើញនាងខ្ញុំ ចូលរួមជាភ្ញៀវកិត្តិយស សូមជូនពរហាង របស់គាត់ទាំងពីរ ឲ្យមានតែហេងៗៗៗ ហើយជូនពរស្នេហ៍ពួកគាត់ ទាំងពីរឲ្យនៅ​ស្ថិតស្ថេរ ..អរគុណ! »

មកទល់ពេលនេះ លោក កែវ​ វាសនា​ មិនទាន់ចេញមុខ បកស្រាយនៅឡើយទេ។ ដោយសារ តែមិនអាចទ្រាំឈរមើល រឿងរ៉ាវមិនពិតបែបនេះ បានធ្វើឲ្យតារាចម្រៀងស្រី អ៊ីវ៉ា ចេញមុខមកបកស្រាយជំនួសលោក កែវ វាសនា ​ក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់មិញនេះថា​ « យកឈ្មោះគេលេងហើយ និយាយពាក្យឆ្កួតៗទៀត នេះបានសមជាមនុស្សអត់ប្រយោជន៍មែន ទំនេរណាស់មែនទេ? លោកអ្នក ដែលសរសេរព័ត៌មានហ្នឹង ក៏ចឹងដែរ តើមានដឹងថា Fb ហ្នឹង ជារបស់គេពិតអត់? កុំដើម្បីប្រយោជន៍ខ្លួនឯង ធ្វើឲ្យប៉ះពាល់ដល់គេ គួរគិតគួរពិចារណា អ្នកយកឈ្មោះខ្ញុំមកលេងហ្នឹង ល្មមឈប់ទៅ ថាអ្វីគួរនិយាយអ្វីដែលមិនគួរនិយាយ ឈប់បានឈប់ទៅ សូមអរគុណសម្រាប់ព័ត៌មានប្លែកៗមួយនេះ » 

ទន្ទឹមនឹងនោះដែរ នារីវ័យក្មេងដែលត្រូវបានគ្រប់គ្នា​ យល់ច្រឡំថា ជាភរិយាលោក កែវ វាសនា​ បានបកស្រាយបន្ថែមដែរថា​ "សូមលោកសរសេរពត៌មានមួយចំនួន កុំមកយករឿងផ្ទាល់ខ្លួនគេ មកសរសេរផ្តេសផ្តាស់អី បើលោកមិនដឹងពីរឿងគេច្បាស់នោះ" ចុះតើប្រិយមិត្ត មានមតិយោបល់ យល់ឃើញយ៉ាងណាដែរ?



គណនីហ្វេសប៊ុក របស់កញ្ញា អ៊ីវ៉ា ចេញមុខបកស្រាយ



គណនីហ្វេសប៊ុកក្លែងក្លាយ ដែលដាក់រូបកញ្ញា អ៊ីវ៉ា ហើយសរសេរសារ លើហ្វេសប៊ុកមិនពិត



នារីវ័យក្មេង ដែលគេយល់ច្រឡំថា ជាភរិយា លោក កែវ វាសនា


តារាចម្រៀងប្រុស កែវ វាសនា

ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា