ប្តីប្រពន្ធមួយគូដែលបានដាក់កាំមេរ៉ាសុវត្ថិភាព ដើម្បើលួចចាប់សកម្មភាពរបស់ អ្នកបំផ្លាញទ្រព្យសម្បតិសាធារណៈ មានការភ្ញាក់ផ្អើលយ់ាងខ្លាំង នៅពេលដែលពួកគេថតជាប់នៅសកម្មភាពដ៏ គួរឲ្យព្រឺក្បាលមួយ។ ពួកគេជឿថាវាជាខ្មោចកូនក្មេង ដែលបានលោតរំលងលើឡានរបស់ពួកគេ។

Lisa Rigley អាយុ ៤៤ឆ្នាំ និង ប្តីរបស់នាង Phil អាយុ ៥១ឆ្នាំ បានតំឡើងកាំមេរ៉ានៅខាងក្រៅផ្ទះរបស់ពួកគេ បន្ទាប់ពីមានការ វាយប្រហារមកលើឡានរបស់ពួកគេមក។

ប៉ុន្តែពួកគេបានស្រឡាំងកាំងជាខ្លាំង បន្ទាប់ពីពួកគេបាន ឃើញស្រមោលចំឡែកមួយ បានហោះចូលក្នុងផ្លូវផ្ទះ ពួកគេ និងបន្ទាប់មកលោតរំលង លើឡាន Volvo Estate របស់ពួកគេ។

ស្រមោលខ្មោចមួយនេះវាបាន​ រលាយបាត់ ពីការក្នុងកាំមេរ៉ា មុនពេលដែលវា លេចខ្លួនម្តងទៀតនៅផ្លូវទល់មុខនោះ។

Lisa ដែលជាម្តាយរបស់កូនពីរនាក់ មានមុខរបរជាអ្នកទទួលភ្ញៀវនៅឯ មន្ទីរពេទ្យមួយកន្លែងបាននិយាយថា រូបភាពក្មេងនេះ គឺវាបានហោះរំលងរបងផ្ទះខ្ញុំ និងទៅឈប់នៅលើដំបូលឡានរបស់ពួកខ្ញុំ​ បន្ទាប់មកហោះចុះហោះឡើងពេញទីធ្លា។

ខ្ញុំជឿថាវាប្រាកដជាខ្មោចកូនក្មេងដែលមានអាយុ ប្រហែល ៤ ឫ ៥ឆ្នាំ។ ពួកយើងបាន ដាក់កាំមេរ៉ាមួយនេះប្រហែល ១ឆ្នាំហើយ ប៉ុន្តែមិនដែលបានឃើញរូបបែបនេះទេ។

អ្នកជិតខាងរបស់ខ្ញុំ បានសុំអោយខ្ញុំបើកកាសែតថត អោយនាងមើល ដោយសារមានគេបាន លួចឧបករណ៍មួយចំនួន ពីសួនច្បាររបស់នាង។ ហើយនៅពេលដែលយើងបើកវាមើល គឺយើងមិនបានឃើញមនុស្សទេ តែអ្វីដែលយើងឃើញគឺស្រមោលកូនក្មេងម្នាក់នេះ។

Phil ដែលត្រូវជាស្វាមី បាននិយាយថា គាត់មិនដែលជឿថាមាន ខ្មោចទេ ប៉ុន្តែរូបភាពមួយនេះវាពិតជាចំឡែក។ គាត់បានព្យាយាម ឆែកមើលកាំមេរ៉ារបស់គាត់ ដោយគិតថាអាចមាននរណាម្នាក់ធ្វើវា។​ ប៉ុន្តែគ្មានអ្វីខុសប្រក្រតីទេ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]