ភ្នំពេញ៖ ក្រោយពីមានការរិះគន់យ៉ាងខ្លាំង ទៅលើក្រុមកំប្លែងនាយពែកមី ចំពោះការសម្តែងដែលអ្នកទស្សនាមួយចំនួន ជាពិសេសអ្នកនិយមប្រើបណ្តាញសង្គម ធ្វើការបញ្ចេញមតិយ៉ាងធ្ងន់ៗរួចមក ទីបំផុតក្រុមនាយពែកមី បានចេញមុខបកស្រាយហើយ។

គួររំលឹកឡើងវិញថា ប្រតិកម្មរបស់អ្នកលេង Facebook បានចាប់ផ្តើមមានឡើង តាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ នៅពេលដែលគណនីហ្វេសប៊ុកមួយឈ្មោះថា Hia Khun បានធ្វើការបង្ហោះសារជាសាធារណ: ដោយបានបញ្ចេញមតិរិះគន់ធ្ងន់ៗថា៖ «កំប្លែងនាយពាក់មី ក្រោមការដឹកនាំ របស់លោកវិចទ័រ បានក្លាយជាក្រុមកំប្លែង ដ៏សែនថោកទាបបំផុត ក្នងចិត្តខ្ញុំចាប់តាំងពីថ្ងៃដែលក្រុមនេះ យកជម្ងឺនាយតាក់ស៊ី មកលេងសើចប្រមាថជីវិតគាត់ ហើយថ្មីៗនេះ ក្រុមនេះបាននិងកំពុងក្លាយជាក្រុមតណ្ហាដឹកមុខ ក្រុមអសីលធម៌ ដោយយកប្រពន្ធនាយតាក់ស៊ីមកលេង ស្ទាបអង្អែលដូចដាច់ដាបតណ្តើមគ្នាបីដូចសុនខ។ បើខ្ញុំចាំមិនខុស ថ្ងៃឆ្លងឆ្នាំមានឈុតសម្តែងមួយ ដែលនាយក្រូចធ្វើមេយក្សយកប្រពន្ធនាយតាក់ស៊ី មកលេងសើច បន្ទាប់មកនាយតាក់ស៊ីខឹង ពាក់មីគេថានែអាតាក់ស៊ី បើលេងចឹងហែងខឹង អូខេ អោយប្រពន្ធហែងទៅធ្វើសំណង់វិញទៅ សួរថាសមទេសម្តីបែបហ្នឹង លោកវ៉ិចទ័រ គួរមើលឡើងវិញ វាពិតជាអសីលធម៌ហួសហេតុពេកហើយ?»។

យ៉ាងណាមិញ កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ទំព័រនាយពែកមី បានសរសេរសារមួយថា៖ «ពិបាកចិត្តណាស់បងប្អូនអើយ រាល់ថ្ងៃក្រុមខ្ញុំខំលេងកំប្លែង អោយបងប្អូនបានសប្បាយសើចកំសាន្ត តែបែរបានមកវិញនៅពាក្យជេប្រមាតមើលងាយ ខុសខុសខុស តើអោយយើងខ្ញុំលេងពីអ្វីទៅ តើកំប្លែងបែបណាទៅ ដែលធ្វើបងប្អូនសើចត្រូវចិត្តទាំងអស់អត់ខុសនោះ ខ្ញុំចង់ណាស់តែកានិយាយឬកាយវិការ អោយមនុស្សរាប់លាននាក់សើច រាល់ថ្ញៃមិនអោយខុសវាពិបាកណាស់ តើក្រុមខ្ញុំត្រូវរំសាយ ឬលេងបន្តរទៀត ។ពាក្យកំប្លែង បើនិយាយធម្មតាម៉េចនឹងសើច ហ៉ឺ!»។

នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ នេះដែរ នាយពែកមី បានបង្ហោះវីដេអូឃ្លីបបកស្រាយមួយ​ ដើម្បីឆ្លើយតបទៅនឹងការរិះគន់ធ្ងន់ៗ របស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ អំពីការសម្តែងរបស់ក្រុមកំប្លែងខ្លួនផងដែរ៕ សូមទស្សនាវីដេអូខាងក្រោម៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី