ភ្នំពេញ៖ នៅពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់បណ្តាញសង្គម Facebook បានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើការសម្តែងរបស់ក្រុមកំប្លែងនាយពាក់មី និងបានបញ្ចេញមតិជាច្រើន ចំពោះការយល់ឃើញរបស់ពួកគេ។

ប្រតិកម្មរបស់អ្នកលេង Facebook បានចាប់ផ្តើមមានឡើង តាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ នៅពេលដែលគណនីហ្វេសប៊ុកមួយឈ្មោះថា Hia Khun បានធ្វើការបង្ហោះសារជាសាធារណ: ដោយបានបញ្ចេញមតិរិះគន់ខ្លាំងៗថា៖ «កំប្លែងនាយពាក់មី ក្រោមការដឹកនាំ របស់លោកវិចទ័រ បានក្លាយជាក្រុមកំប្លែង ដ៏សែនថោកទាបបំផុត ក្នងចិត្តខ្ញុំចាប់តាំងពីថ្ងៃដែលក្រុមនេះ យកជម្ងឺនាយតាក់ស៊ី មកលេងសើចប្រមាថជីវិតគាត់ ហើយថ្មីៗនេះ ក្រុមនេះបាននិងកំពុងក្លាយជាក្រុមតណ្ហាដឹកមុខ ក្រុមអសីលធម៌ ដោយយកប្រពន្ធនាយតាក់ស៊ីមកលេង ស្ទាបអង្អែលដូចដាច់ដាបតណ្តើមគ្នាបីដូចសុនខ។ បើខ្ញុំចាំមិនខុស ថ្ងៃឆ្លងឆ្នាំមានឈុតសម្តែងមួយ ដែលនាយក្រូចធ្វើមេយក្សយកប្រពន្ធនាយតាក់ស៊ី មកលេងសើច បន្ទាប់មកនាយតាក់ស៊ីខឹង ពាក់មីគេថានែអាតាក់ស៊ី បើលេងចឹងហែងខឹង អូខេ អោយប្រពន្ធហែងទៅធ្វើសំណង់វិញទៅ សួរថាសមទេសម្តីបែបហ្នឹង លោកវ៉ិចទ័រ គួរមើលឡើងវិញ វាពិតជាអសីលធម៌ហួសហេតុពេកហើយ?»។

នេះជាការបង្ហោះសាររិះគន់ធ្ងន់ៗជាសាធារណ: នៅលើបណ្តាញផ្សព្វផ្សាយសង្គម ពីសំណាក់ទស្សនិកជន ដែលបានទស្សនាការសម្តែងនោះ។ សាររបស់គណនីអ្នកលេង Facebook ដដែល មកទល់ថ្ងៃទី៤ ខែមករា នេះ ​មានអ្នក Share ជាង ៥០០ ខណ:ដែលទំព័រត្រូលមួយ បានដកស្រង់យកទៅបង្ហោះចែកចាយបន្ត មានអ្នកចុច Like ជាង ៧,០០០ និង Share ជិត ៥,០០០ ដង​ រួមជាមួយនឹងការបញ្ចេញមតិ ជាច្រើនហូរហែរផងដែរ។

ទោះជាយ៉ាងណា គេនៅមិនទាន់ឃើញមានការចេញមុខ បកស្រាយ ឬប្រតិកម្មតបតណាមួយ ពីសំណាក់ក្រុមកំប្លែងនាយពាក់មីនៅឡើយទេ ចំពោះពាក្យរិះគន់នៅលើបណ្តាញសង្គម Facebook នេះ៕

តើប្រិយមិត្តខ្មែរឡូត មានមតិយោបល់យ៉ាងណាដែរ ចំពោះការរិះគន់បែបនេះ?

វីដេអូខាងក្រោម៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី