រាជធានីភ្នំពេញ៖ ក្រុម​ហ៊ុន​ស្រាបៀរ លីអូ​ បាន​រៀប​ចំ​សន្និសីទសារព័ត៌មាន​មួយ​​នៅ​​​​ ទីស្នាក់ការ​ស្ថានីយទូរទស្សន៍​បាយ័ន​ស្ទឹងមានជ័យ​ កាល​ពី​ថ្ងៃ​ទី​ ០៣ ខែ មករា ឆ្នាំ ២០១៦ កន្លង​ទៅ​នេះស្តីពី​ ការ​ឧបត្ថម្ភ​ទាំង​ ស្រុង​ក្នុង​​​កម្មវិធី “កំពូលអ្នក​ប្រដាល់​​ ស្រាបៀរ លីអូ​” ដែល​​កំពុងទទួល​បាន​​ការ​គាំទ្រ​ យ៉ាង​ខ្លាំង​ពី​សំណាក់​ អ្នក​ស្នេហា​​កីឡា​ប្រដាល់ ដោយ​មាន​ការ​ អញ្ជើញ​ចូលរួម​ពី​​អ្នក​ តំណាង​​​ក្រុមហ៊ុន ស្រាបៀរ លីអូ សហព័ន្ធកីឡា ប្រដាល់កម្ពុជា​ និង​ស្ថានីយទូរទស្សន៍​ បាយ័ន។​

ព្រឹត្តិការណ៍​ប្រដាល់​ដែល​​មាន​កិច្ច​សហការ​​រវាង​ភាគីធំៗ​ចំនួន​បី​គឺ​ ក្រុម​ហ៊ុន ស្រាបៀរ លីអូ សហព័ន្ធកីឡាប្រដាល់កម្ពុជា និង​ស្ថានីយទូរទស្សន៍​ បាយ័ន​ នឹង​បន្ត​នាំ​មក​ជូន​ទស្សនិកជន​ នូវ​កម្មវិធី​​ប្រដាល់​ ដែល​កាន់​តែ​ជក់ចិត្ត​ដិត​អារម្មណ៍​ជាង​មុន។​ ទស្សនិកជន​អាច​ អញ្ជើញ​ចូលរួម​ទស្សនា​ កម្មវិធី​ប្រដាល់​នេះ​បានចាប់ពី​ថ្ងៃ​ទី​ ០៣ មករា​ ២០១៦ តទៅ​នា​វេលា ម៉ោង ៤ ដល់ ៦ ល្ងាច​ រៀង​រាល់​ថ្ងៃអាទិត្យ​ នៅ​សង្វៀន​បាយ័ន បឹងស្នោរ ក៏ដូចជា​​តាមរយៈ​ការ​​ផ្សាយ​ផ្ទាល់​ លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន។​ កីឡាករ​ជើង​ខ្លាំង​ទម្ងន់​ ៦៧ គីឡូក្រាម​ទាំង​ ៨ រូបរួមមាន​ ចៅ ផលឌឿ, រិន មុន្នី, ពុទ្ធ ឆាយរិទ្ធី, ឯម ខ្លឹមខ្មៅ, ផាន់ ចំណាន, វីសេរី ចាន់ឌីន, ហាក់ ចាន់ធី និង កីឡាករ រឿង វណ្ណៈ។​

នៅ​ក្នុង​សន្និសីទសារព័ត៌មាន​នេះ​​​ លោក ព្រាប​ សុវណ្ណ ដែល​ជា​​តំណាង​របស់​ ក្រុម​ហ៊ុន​ស្រាបៀរ លីអូ បាន​ឲ្យ​ដឹង​ថា  “​កំពូលអ្នក ប្រដាល់​ស្រាបៀរ លីអូ​”​ ​ទទួល​បាន​​​ការ​គាំទ្រ​ យ៉ាង​ច្រើន​លើស​លប់​ តាំង​ពី​ប្រកួត​ដំបូង​ នៅ​ថ្ងៃ​ទី ១៧​ សីហា ២០១៣។ ហើយ​ការ​នាំ​កម្មវិធី​​ “កំពូលអ្នកប្រដាល់ស្រាបៀរ លីអូ” មក​ស្ថានីយទូរទស្សន៍​​បាយ័ន​ នាពេល​នេះ​គឺ​ដោយសារ​យើង​​ចង់​ ចែករំលែក​​ដល់​ អ្នក​ស្នេហា និងគាំទ្រ​កីឡា​ប្រដាល់​នៅ ស្ថានីយទូរទស្សន៍​បាយ័ន​ និង​សង្វៀន​រោងសៀក​នូវ​ ឱកាស​​​ក្នុង​ការ​ទស្សនា​ការ ប្រកួត​ពិសេសៗ​ដែល​យើង​រៀបចំឡើង​។​ សូម​ជម្រាប​ផងដែរ​ថា​មូលហេតុដែល យើងជ្រើសយកកីឡាករ ទម្ងន់ ៦៧គីឡូក្រាម ក៏ព្រោះតែពួកគេមានកម្លាំងខ្លាំង ពោរពេញដោយថាមពល មានបច្ចេកទេស ល្អក្នុងការប្រកួត និងគួបផ្សំជាមួយប្រជាប្រិយភាព របស់ពួកគេ ដែលធ្វើឲ្យអ្នកទស្សនាហើយជក់ចិត្តមិនចង់ ងើបចេញពីកៅអី។ យើងក៏បានបន្ថែមពីរម៉ោងទៀត ដើម្បីឲ្យអ្នកទស្សនាការ ប្រកួតដោយរីករាយនិងបានយូរ ចាប់តាំងពីរដូវកាល មុនមកម្លេះ ដោយសារតែមតិ ត្រឡប់ជាវិជ្ជមានរបស់ ទស្សនិកជន ដូច្នេះហើយយើងនៅតែ បំពេញតម្រូវការរបស់ពួកគេ។ គូប្រកួត​​រួមមាន៖ ចៅ ផលឌឿ, រិន មុន្នី, ពុទ្ធ ឆាយរិទ្ធី, ឯម ខ្លឹមខ្មៅ, ផាន់ ចំណាន, វីសេរី ចាន់ឌីន, ហាក់ ចាន់ធី និង កីឡាករ រឿម វណ្ណៈ។​​

គួរកត់​សម្គាល់​​ថា​ កម្មវិធី​កីឡាប្រភេទ​នេះ​មិនមែន​ទើប​តែ​ត្រូវ​បាន​ក្រុមហ៊ុនស្រាបៀរ លីអូ បង្កើតឡើង ដើម្បី​គាំទ្រ​ដល់​វិស័យ​ កីឡា​ក្នុង​ប្រទេស​កម្ពុជា​​ ជា​លើកដំបូង​ឡើយ​ ពោល​គឺ​​កន្លង​មក​ក្រុមហ៊ុន​នេះ​​ ក៏​បាន​បង្កើត​កម្មវិធី​ដណ្តើម​ពានរង្វាន់​ បាល់​ទះ​​​​ដ៏​មាន​ ប្រជាប្រិយភាព​ផងដែរ​។​ លើសពីនេះ​ទៅទៀត​ ក្រុមហ៊ុន​ស្រាបៀរ លីអូ ក៏​បាន​ចូលរួម​ក្នុង​សកម្មភាព​ដើម្បី​ សង្គម​ជាច្រើនទៀតផង​ ហើយ​ជាក់​ស្តែង​កាល ពីពេល​ថ្មីៗ​កន្លង​ទៅ​នេះ​​ ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការ​ឧបត្ថម្ភ​ដល់​ កុមារ​កំព្រា​ផងដែរ។​

ជាថ្មីម្តងទៀត សូម​កុំ​​ខក​ខាន​ក្នុង​ការ​ទស្សនា​កីឡា​ប្រដាល់​ដ៏​ធំ​​អស្ចារ្យ​នេះ​ ដើម្បី​​ចូល​រួម​គាំ​ទ្រ​កីឡា​ករ​ ដែល​អ្នក​ពេញ​ចិត្ត​ ក្នុង​កម្ម​វិធី​ “​កំពូល​​អ្នក​ប្រដាល់​​ស្រាបៀរ​ លីអូ”​ នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​​ និង​រង់​ចាំ​មើល​ ថា​តើ​កីឡាករ​ណាមួយ​ដែល​នឹង​ ក្លាយ​ជា​​កំពូល​​​ជើង​ ឯក​​ក្នុង​កម្មវិធី​ ប្រដាល់​​​នេះ។​

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]