ភ្នំពេញ៖ ម្ចាស់ជ័យលាភីប្រលងចម្រៀងកម្មវិធី Cambodian Idol រដូវកាលទី១ លោក នី រតនា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ត្រូវបានអ្នកគាំទ្រ ធ្វើឲ្យភ្ញាក់ផ្អើល ដោយសារពួកគេ (Fan) បាននាំគ្នាបង្កើតកម្មវិធីខួបកំណើតយ៉ាងកក់ក្តៅជុំគ្នា ដើម្បីអបអរ និងជូនពរ ដល់តារាចម្រៀងក្នុងដួងចិត្តរបស់ខ្លួន។

ក្នុងនោះផងដែរ តារាចម្រៀង នី រតនា មានការត្រេកអរ និងរំភើបយ៉ាងខ្លាំង ដោយរូបលោក បានសរសេរសារ បង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «ខ្ញុំបាទ នី រតនា សូមអរគុណដល់ Family Rathana និង Fan ទាំងអស់គ្នា ដែលតែងតែគាំទ្ររូបខ្ញុំបាទរហូតមក។ ខ្ញុំបាទពិតជាអរគុណខ្លាំងមែន សម្រាប់ថ្ងៃនេះ ដែលអ្នកទាំងអស់គ្នា បានធ្វើខួបកំណើតដល់រូបខ្ញុំបាទ! ថ្ងៃនេះគឺជាថ្ងៃមួយនៃថ្ងៃកំណើតរបស់ខ្ញុំ! ខ្ញុំបាទសូមជូនពរបងប្អូនទាំងអស់គ្នា ក៏ដូចជាFanទាំងអស់ដែលតែងតែផ្ដល់កំលាំងចិត្តដល់ខ្ញុំរហូតមក សូមជួបប្រទះតែសេចក្ដីសុខ សុខភាពល្អ សំណាងល្អ នឹងរកស៊ីទទួលទានមានបានទាំងអស់គ្នាណា! នៅក្នុងឱកាសឆ្នាំថ្មីនេះ ប្រកបការងារអ្វី សូមអោយបានសំរេចផងដែរ.. អរគុណ»៕ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖







ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]