ចិន៖ ប្រភពព័ត៌មានរាយការណ៍ឲ្យដឹងថា គូស្នេហ៍តារាល្បីចិន នាង Fan Bingbing និងលោក Jerry Lee ត្រូវបានគេប្រទះឃើញ និងចំណាំបាន បើទោះបីជាពួកគេ ខំបិទបាំងយ៉ាងណាក៏ដោយ។

តារាល្បីទាំងពីរ ត្រូវគេឃើញបណ្តើរគ្នានៅផ្សារទំនើបមួយកន្លែង ក្នុងទីក្រុងប៉េកាំងយ៉ាងស្ងៀមស្ងាត់ ដោយពួកគេទំនងជាមិនចង់ឲ្យមានការចាប់អារម្មណ៍ ឬភ្ញាក់ផ្អើលចំពោះវត្តមានរបស់អ្នកទាំងពីរឡើយ នៅក្នុងពេលវេលាឯកជនរបស់ខ្លួន ទើបពួកគេបានពាក់មួក និងវ៉ែនតាខ្មៅ ដើម្បីលាក់បាំងអត្តសញ្ញាណកុំឲ្យគេមើលស្គាល់។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រភ្នែកមុតស្រួច នៅតែអាចចំណាំ និងមើលដឹងថាពួកគេជាតារាល្បី នាង Fan Bingbing និងលោក Jerry Lee ដដែល។

រូបភាពមួយចំនួនរបស់តារាទាំងពីរ ត្រូវបានគេថតបង្ហោះនៅលើបណ្តាញសង្គមផងដែរ ដើម្បីបង្ហាញពីភាពរំភើប និងភ្ញាក់ផ្អើល ពេលបានឃើញតារាល្បីនៅខាងក្រៅ ដោយផ្ទាល់ដូចនេះ៕





នាង Fan Bingbing និងគូស្នេហ៍ Jerry Lee





ប្រភព៖ Lollipop

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]